វិធីសាស្ត្រថែ​រក្សា​ខួរក្បាល​របស់អ្នក ឱ្យនៅ​ក្មេង​ចង​ចាំបាន​រហូតដល់​ចាស់​ស្លាប់​

វិធីសាស្ត្រ​រក្សា​ជួយខួរក្បាល​របស់អ្នក ឱ្យនៅ​ក្មេង​ចង​ចាំបាន​រហូតដល់​ចាស់​ស្លាប់​ យើងទាំងអស់គ្នា​តែងតែមាន​ភាព​តានតឹង​ដោយសារ​ស្បែក​ជ្រួញ សក់ស្កូវ ឆ្អឹង​ខ្សោយ ។​ល​។ យើង​ដឹង​ហើយ​ថា​ប្រសិនបើ​បេះដូង​និង​ខួរក្បាល​នៅ​ក្មេង នោះ​យើង​ក៏​ក្មេង​រហូត​តាម​នឹង​ដែរ​។​ ខាងក្រោម​នេះ​គឺជា​គន្លឹះ​ថែរក្សា​ខួរក្បាល​ឱ្យមាន​សុខភាព​ល្អ និង​នៅ​ក្មេង​បានយូរ​។​ ១. ជំរុញ​ផ្នែក​បញ្ញា​ រក្សា​ខួរក្បាល​របស់​អ្នកធ្វើ​ពលកម្ម​។ អ្នក​អាចធ្វើ​លំ​ហាត់ប្រាណ​ខួរក្បាល​ដោយ​គិត​លេខ ដោះស្រាយ​ល្បែង​ល្បងប្រាជ្ញា ឬក៏​គូរគំនូរ​ជាដើម​។​ ​២. ធ្វើ​លំ​ហាត់ប្រាណ​រាងកាយ​ ​ធ្វើ​លំ​ហាត់ប្រាណ​រាងកាយ​ជួយ​ជំរុញ​គ្រាប់​ឈាម និង​អុកស៊ីសែន​ទៅ​ខួរក្បាល​។​ ៣. ជំរុញ​របប​អាហារ​ កាត់បន្ថយ​អាហារ​ដែល​មិន​ផ្ដល់​សុខភាព​ដល់​អ្នក និង​ទទួលទាន​អាហារ​ដែល​មិនមាន​ហានិភ័យ ឬក៏​អាហារ​ដែលមាន Omega 3 ទើប​ខួរក្បាល​មិនឆាប់​ចាស់​។​ ៤. រក្សា​តុល្យភាព​សម្ពាធ​ឈាម​របស់​អ្នក​ សម្ពាធ​ឈាម​ឡើង​ខ្ពស់​អាច​បណ្ដាលឱ្យ​អ្នកមាន​បញ្ហា​ចងចាំ​នៅពេល​អ្នក​ចាស់​។​ ​៥. កុំ​ទទួលទាន​ស្ករ​ច្រើនពេក​ ប្រសិនបើ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម វា​អាច​ប៉ះពាល់​ដល់​ខួរក្បាល​របស់​អ្នក​។​ ​៦. ពិចារណា​មុនពេល​ប្រើប្រាស់​ថ្នាំ​អា​ស្ពា​រី​ន ឬ​ថ្នាំពេទ្យ​ ​៧. ជៀសវាង​ថ្នាំជក់ ឬ​បារី​ផ្សេងៗ​ ៨. កុំ​ខ្វល់ខ្វាយ​ច្រើនពេក​ កុំ​ធ្វើឱ្យ​ខ្លួនឯង​បាក់​ទឹកចិត្ត ឬក៏​អស់កម្លាំង​ងាយស្រួល​ពេក វា​ធ្វើឱ្យ​អ្នក​មិនអាច​គេង​លក់​ស្រួល និង​ប៉ះពាល់​ដល់​ខួរក្បាល​។​ ​៩. ការពារ​ក្បាល​ ​កុំឱ្យ​ក្បាល​ប៉ះទង្គិច ឬ​របួស​ក្នុង​ជិវិត​របស់​អ្នក វា​អាចឱ្យ​អ្នក​បាត់​ការចងចាំ​នៅពេល​ចាស់​ទៅ​។​ ១០. បង្កើត​ទំនាក់ទំនង​ក្នុងសង្គម​ ជួប​មនុស្ស​ថ្មី​ក្នុងសង្គម​អាច​វិវឌ្ឍន៍​ខួរក្បាល​របស់​អ្នក […]

អានបន្ត

ធាត់​លើស​ទម្ងន់​ខ្លួន​ខ្លាំង​អាច​នាំ​ឱ្យ​អាយុកាល​មធ្យម​ថយ​ចុះ​ច្រើនឆ្នាំ

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​កា​ណា​ដា បាន​បង្ហាញ​ថា លោក​អ្នក​ដែល​មាន​សភាព​ធាត់​លើស​ទម្ងន់​ខ្លួន​ខ្លាំង​អាច​នាំ​ឱ្យ​អាយុកាល​មធ្យម​ថយ​ចុះ​ដល់​ទៅ​៨​ឆ្នាំ ខណៈ​ពេលវេលា​លក្ខខណ្ឌ​សុខភាព​របស់​រាង​កាយ​កាត់​បន្ថយ​អស់​១៩​ឆ្នាំ ។ ការ​ស្រាវជ្រាវ​ដែល​ផ្អែក​លើ​មូលដ្ឋាន​ទិន្នន័យ​សុខភាព​របស់​សហរដ្ឋអាមេរិក​នេះ​អាច​ជា​ភស្តុ​តាង​ដ៏​មាន​ប្រយោជន៍​មួយ​សម្រាប់​បណ្តា​វេជ្ជបណ្ឌិត​យក​ទៅ​ទូន្មាន​ក៏​ដូច​ជា​ផ្តល់​អនុសាសន៍​ដល់​អ្នក​ធាត់​ៗ​ដុះពោះ​កំប៉ោង ។ សាស្ត្រាចារ្យ Steven Grover ជា​អ្នកដឹកនាំ​ការ​សិក្សា​មក​ពី​សាកលវិទ្យាល័យ McGill University ទីក្រុង​ម៉ុង​រេ​អាល់ ប្រទេស​កា​ណា​ដា​ថ្លែង​ថា​៖«​ការ​បារម្ភ​ខ្លាំង​ជាងគេ​គឺ​បណ្តា​បុគ្គល​ដែល​ធាត់​ខ្លាំង​ចាប់ពី​វ័យក្មេង ។ អាយុ​នៅ​ក្មេង ប៉ុន្តែ​ទម្ងន់​ខ្លួន​ចេះ​តែ​ឡើងជា​លំដាប់ នោះ​ផល​ប៉ះពាល់​លើ​សុខភាព​គឺ​រឹតតែ​ធំធេង​ផង​ដែរ ។ ច្រើន​ឆ្នាំទៅ​មុខ​ហានិភ័យ​សុខភាព​ផ្សេង​ៗ​បណ្តាល​មក​ពី​រាង​កាយ​ធាត់​ខ្លាំង​នឹង​ប៉ះពាល់​ជា​អវិជ្ជមាន​លើ​ការ​រស់នៅ​របស់​ពួក​គេ​» ។ ការ​ពិសោធ​រយៈពេល​ច្រើន​ឆ្នាំ​លើ​មនុស្ស​រាប់​ពាន់​នាក់​បាន​រក​ឃើញ​ថា បុគ្គល​ដែល​មាន​លេខ​ស​ន្ទ​ស្សន៍​សមាមាត្រ​រវាង​ទម្ងន់​និង​កម្ពស់​-BMI- ២៥​ទៅ​២៩.៩​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ពី​ការ​ថយ​ចុះ​អាយុកាល​មធ្យម​ចន្លោះ​ពី​០-៣​ឆ្នាំ ។ ចំណែក BMI​ពី​៣០​ទៅ​៣៤.៩ អាយុកាល​មធ្យម​ថយ​ចុះ​ចន្លោះ​ពី​០.៨-៥.៩​ឆ្នាំ ។ ដោយឡែក បុគ្គល​ធាត់​ខ្លាំង​ដោយ​លេខ​BMI ចាប់ពី​៣៥​ឡើង​ទៅ បាត់បង់​អាយុកាល​មធ្យម​ចន្លោះ​ពី​០.៩-៨.៤​ឆ្នាំ ។

អានបន្ត

វិធីសាស្រ្តម៉ាស្សា តាមបែបចិនបុរាណ ដោយចំណាយពេលតែ ២ នាទី នឹងទទួលបានក្បាលពោះរាបស្មើ ដូចបំណងប្រាថ្នា!

មនុស្សភាគច្រើនប្រាកដជាដឹងរួចមកហើយថា សាច់ធ្លាក់ត្រង់ក្បាលពោះ គឺពិបាកនឹងកម្ចាត់ចោលណាស់ ទោះបីអ្នកជាមនុស្សសកម្ម និងទទួលទានតែអាហារដែលមានសុខភាពល្អច្រើនក្តី។ ប៉ុន្តែសូមកុំអស់សង្ឃឹមអី! ថ្ងៃនេះយើងនឹងលើកយក វិធីសាស្រ្តម៉ាស្សា តាមបែបចិនបុរាណមួយ ដែលអាចជួយកម្ចាត់បញ្ហាដុះសាច់ក្បាលពោះនេះបាន ជូនប្រិយមិត្តអ្នកអានទុកសម្រាប់អនុវត្តន៍។ គួរបញ្ជាក់ផងដែរថា អ្នកគួរអនុវត្តការម៉ាស្សានេះ មួយថ្ងៃឲ្យបាន ២ដង។ វាជាលំហាត់ប្រាណបែបផ្ទៃក្នុង ដោយជួយសម្អាត និងបញ្ចេញជាតិពុល រួមទាំងរំលាយជាតិខ្លាញ់ ត្រង់បរិវេណក្បាលពោះបានយ៉ាងប្រសើរ។ មិនតែប៉ុណ្ណោះ វាថែមទាំងជួយដល់ ប្រព័ន្ធអាហារ ជួយពន្លឿនការរំលាយអាហារ និងជួយសម្រួលចលនាឈាមរត់ត្រង់ពោះបានទៀតផង។ ជាពិសេស ត្រូវចងចាំថាវិធីម៉ាស្សានេះ មិនមានប្រសិទ្ធភាព ចំពោះអ្នកដែលមិនសកម្ម និងទទួលទានអាហារមិនល្អ សម្រាប់សុខភាពឡើយ។ របៀបម៉ាស្សា •យើងសូមណែនាំអ្នកឲ្យធ្វើការអនុវត្តជាប្រចាំ នៅមុនពេលទទួលទានអាហារពេលព្រឹក និងមុនពេលចូលគេង •ផ្តេកខ្លួន ទៅនឹងផ្ទៃរាបស្មើណាមួយ •យកបាតដៃ មកត្រដុសគ្នាចុះឡើងៗ ឲ្យក្តៅ •ដាក់បាតដៃម្ខាង ត្រង់ផ្ចិតរបស់អ្នក •បន្ទាប់មក ចាប់ផ្តើមយកបាតដៃត្រដុស សង្កត់ និងបង្វិល តាមទិសដៅទ្រនិចនាឡិកា ជុំវិញផ្ចិត ជារង្វង់ រួចពង្រីកទំហំរង្វង់ រហូតទាល់តែសព្វក្បាលពោះ (អ្នកនឹងចាប់ផ្តើម មានអារម្មណ៍ថា ក្បាលពោះរបស់អ្នកមានកម្តៅ) •បន្តធ្វើបែបនេះ […]

អានបន្ត

វិធីបណ្តេញជាតិពុលក្នុងរាងកាយតាមបែបធម្មជាតិ! ជួយShareអោយមិត្តភក្តិបានដឹងផង

ជំងឺ: បណ្តេញជាតិពុលក្នុងរាងកាយ គ្រឿងផ្សំ: ម្សៅរមៀតមួយស្លាបព្រាកាហ្វេ ខ្ញីមួយចំនួនតូច ប្រេងដូងមួយស្លាបព្រាបាយ​ ខ្ទិះដូងពីរពែង ម្រេចខ្មៅមួយចិប ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ វិធីធ្វើ – លាយគ្រឿងផ្សំទាំងអស់ខាងលើចូលគ្នាឱ្យសព្វ – ដាំល្បាយនេះរយៈពេលប្រាំនាទី វិធីប្រើប្រាស់ – អាចញ៉ាំល្បាយនេះពេញមួយថ្ងៃ ឬមុនពេលចូលគេង។ កំណត់ចំណាំ – ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង/ I am sharing this for knowledge and information only. **សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលមិនមានជម្រើសផ្សេង។** សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត ☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

អានបន្ត

ព្យាបាល​ជំងឺ​មហារីក​សុដន់​មាន​ប្រសិទ្ធភាព​បំផុត ដោយគ្រាន់តែ ប្រើធាតុផ្សំតែ ២មុខប៉ុណ្ណោះ!

ក្រុមអ្នក​វិទ្យាសាស្ត្រ​នៅ​សកលវិទ្យាល័យ Michigan បាន​រកឃើញ​ថា ម្រេចខ្មៅ​រួម​បញ្ចូល​គ្នា​ជាមួយ​នឹង​រមៀត ​អាចដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​ការពារ និង​សូម្បីតែ​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន រួមទាំង​ជំងឺ​មហារីក​សុដន់​បាន​យ៉ាងល្អ​ប្រសើរ។ អត្ថប្រយោជន៍​សុខភាព​នៃ​ម្រេចខ្មៅ និងរមៀត ការសិក្សាថ្មី​នេះបាន​រកឃើញ​ថា សមាសធាតុ​នៅក្នុង​ម្រេចខ្មៅ​ដែលត្រូវ​បាន​គេហៅ​ថា piperine បាន​ចូល​រួមក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ជំងឺ​មហារីក ពេលផ្សំ​ជាមួយ​រមៀត ហើយ​នឹង​ធ្វើឱ្យ​​សារធាតុ Curcumin ដែល​មាន​នៅក្នុង​រមៀត កាន់តែ​មាន​ភាព​ងាយ​ស្រួលក្នុង​ការស្រូប​យក​ឱ្យបាន ១០០០ ដង នៅក្នុង​រាងកាយ​របស់​យើង។ បើគ្មាន​សារធាតុ piperine របស់​ម្រេចខ្មៅ​ទេ នោះ​សុពលភាព​របស់​រមៀតក៏​មាន​កម្រិត​ទាបដែរ។ ក្នុងការ​សិក្សា​ដែល​ចុះផ្សាយ​នៅក្នុង​ទស្សនាវដ្ដី ​Breast Cancer Research and Treatment បានឱ្យ​ឃើញថា សារជាតិ curcumin និង piperine រួម​បញ្ចូល​គ្នា​ទទួល​បាននូវ​សមត្ថភាព​ខ្ពស់​ដើម្បី​បំផ្លាញ​កោសិកា​មហារីក។ កាត់បន្ថយ​ការឈឺចាប់ និងការរលាក សារជាតិ piperine និង curcumin មាន​សមាសធាតុ​ដែល​មាន​ឥទ្ធិពល​ពីកំណើត​ច្រើនជាង ៧០០ ហើយ​ពួកគេ​អាច​ការពារ​សំយោគ និង​សកម្មភាព​នៃអង់ស៊ីម cyclooxygenase-2 (COX2) និង 5-lipooxygenase (5-LOX) ព្រម​ទាំង​អស់ស៊ីម​ផ្សេង​ទៀត​ដែល​ត្រូវបាន​ចូលរួម​នៅក្នុង​ដំណើរ​ការ​ការរលាក។ សម្រកទម្ងន់ […]

អានបន្ត

មូលហេតុ​មួយចំនួន​ដែល​ធ្វើអោយ​មនុស្ស​ប្រុស​ចូល​ចិត្ត​មើល​វីដេអូ​សិច​

ខ្ញុំ​ក៏​ជា​បុរស ហើយ​អ្នក​មើល​ក៏​ច្រើន​តែ​ជា​ប្រុស​ដែរ​។ ខ្ញុំ​តែងតែ​ត្រូវបាន​គេ​ចោទ​ជា​សំណួរ​សួរថា ហេតុអ្វី​បាន​ជា​មនុស្ស​ប្រុស​ភាគច្រើន​ចូលចិត្ត​ចំណាយ​មើល​វីដេអូ​សិច​? តើ​វា​មិនមែន​ជា​ការ​រួមភេទ​ពិតប្រាកដ​ទេ​មែន​ទេ​? តើ​ការមើល​វីដេអូ​សិច​មាន​អ្វី​ល្អ​ទៅ​? ពិតណាស់ រឿង​ដែល​ពិតប្រាកដ​នោះ​គឺ​វា​ធ្វើអោយ​ជីវិត​ផ្លូវភេទ​កាន់តែ​ល្អ​ជាង​មុន​បាន​។ ចំពោះ​វិស័យ​វីដេអូ​សិច​ក៏​កំពុងតែ​លូតលាស់​យ៉ាង​ខ្លាំង​ណាស់​ដែរ ដូច្នេះ​ទើប​ធ្វើអោយ​មនុស្ស​ជាច្រើន​នៅ​តែ​អោយ​តម្លៃ​លើ​វា​ខ្លាំង​ដដែល​។ ខាងក្រោម​នេះ​គឺជា​មូលហេតុ​មួយចំនួន​ដែល​ធ្វើអោយ​មនុស្ស​ប្រុស​ចូល​ចិត្ត​មើល​វីដេអូ​សិច​។​ ​មាន​សុវត្ថិភាព​ជាង​ការ​រួមភេទ​ជាមួយ​មនុស្ស​ដែល​មិន​ស្គាល់គ្នា​ ​ចំណុច​នេះ​អាច​ប្រើ​បាន​តែ​លើ​បុរស​នៅ​លីវ​ប៉ុណ្ណោះ ប៉ុន្តែ​វា​នៅតែ​ជា​ការពិត​ដែល​ត្រឹមត្រូវ​អញ្ចឹង​។ ការ​ដែល​រួម​ភេទ​ជាមួយ​ស្ត្រី​រកស៊ី​ផ្លូវភេទ​អាច​ក្លាយទៅជា​ផលវិបាក​ទាំង​បុរស និង​ស្ត្រី​បាន ព្រោះ​អី​វា​នឹង​អាច​ធ្វើអោយ​ពួកគេ​កើត​ជា​ជំងឺ​កាមរោគ​, អារម្មណ៍​ឈឺចាប់ និង​ពិបាក​នឹង​និយាយ​គ្នា​នៅ​ព្រឹក​ឡើង​។ ដូច្នេះ​បើ​សិន​ជា​អ្នក​កំពុងតែ​រក​មើល​ភាព​ចម្លែក​ខាង​ផ្លូវភេទ​នោះ វីដេអូ​សិច​គឺជា​ជម្រើស​ដ៏​មាន​សុវត្ថិភាព​ហើយ​។ ការសម្រេច​កាម​ដោយ​ខ្លួន​ឯ​តាមរយៈ​ការមើល​វីដេអូ​សិច​ក៏​អាច​ធ្វើបាន​តាម​បែប​ធម្ម​ជាតិ​ដែរ​។ វា​មិន​ចាំបាច់​អោយ​មាន​ការ​ថប់​អារម្មណ៍​, ភ័យ​ខ្លាច​គេ​បដិសេធន៍ និង​បារម្ភ​ថា​ត្រូវធ្វើ​អ្វី​ទៀត​នៅ​ថ្ងៃ​បន្ទាប់​ឡើយ​។​ ​មាន​សម្រើប​តាមរយៈ​រំញោច​ពី​ភ្នែក​ដែ​ល​មើល​ឃើញ​ ​មាន​បុរស​មួយចំនួន​ហើយ​ដែល​ពិបាក​នឹង​យល់​ដឹង​អំពី​ទឹកចិត្ត​របស់​មនុស្ស​ស្រី​។ មែន​ហើយ យើង​ចូល​ចិត្ត​មើល​វីដេអូ​សិច តែ​មិនមែន​មើល​ក្នុង​ពេល​រួមភេទ​នោះទេ​។ ហេតុផល​ពាក់កណ្តាល​នៃ​រឿង​នេះ​គឺថា យើង​ចូល​ចិត្ត​ផ្លាស់ប្តូរ​ក្បាច់​របស់​វា ជាពិសេស​របៀបរបប​នៃ​ការមើល​ខុសៗ​គ្នា​តែ​ម្តង​។ ជាមួយនឹង​វីដេអូ​សិច​នេះដែរ ការស្រមើស្រមៃ​របស់​យើង​អាច​នឹង​កើតមាន​យ៉ាង​អស្ចារ្យ​ទៀតផង ជាពិសេស​ការផ្តល់​រំញោច​ផ្លូវភេទ​តែម្តង​។​ ​អាច​អោយ​យើង​មើល​អ្វី​ដែល​យើង​ចូល​ចិត្ត​ ​តើ​អ្នក​ចូល​ចិត្ត​មើល​គេ​រួមភេទ​នៅលើ​ឆ្នេរ​ខ្សាច់​ដែរ​ទេ​? ពិតណាស់​។ តើ​អ្នក​ចង់​រួមភេទ​លើ​តុ​ធ្វើការ​របស់​ប្រធាន​អ្នក ដោយ​មិន​ខ្វល់​នឹង​ប្រឈម​ការបញ្ឈប់​ការងារ​ដែរ​ទេ​? មនុស្ស​ប្រុស​តែងតែ​ចង់បាន​អញ្ចឹង​។ មែន​ហើយ រឿង​នេះ​ហាក់បីដូចជា​ចម្លែក​បន្តិច​ហើយ ប៉ុន្តែ​គួរតែ​សាកល្បង​ដែរ​។ មនុស្ស​ប្រុស​ភាគច្រើន​ដែល​សម្តែង​ក្នុង​វីដេអូ​សិច​ហាក់បីដូចជា​ដឹង​ច្បាស់​ថា​ពួកគេ​កំពុងតែ​ធ្វើ​អ្វី​ណាស់​។ យើង​ប្រហែលជា​មិន​ចង់អោយ​ដូច​ជីវិត​របស់​ពួក​គេ​មើល​ទៅ ប៉ុន្តែ គ្រាន់តែ​ចាប់អារម្មណ៍​ប៉ុណ្ណោះ​។ មួយវិញទៀត​យើង​ក៏​ចូលចិត្ត​ការធ្វើសកម្មភាព​នៅ​ខាងក្រៅ និង​ចង់​អោយ​ការ​រួមភេទ​កើតមាន​នៅក្នុង​ភោជនីយដ្ឋាន​ម្តងម្កាល​ដែរ ប៉ុន្តែ​មិនមែន​ចង់​អោយ​វា​កើត​មាន​ពិតប្រាកដ​ចំ​ពោះ​ខ្លួនឯង​នោះទេ​៕

អានបន្ត

​3យ៉ាង ​ដែល​អ្នក​គួរ​ធ្វើ​ពេល​ភ្ញាក់​ពី​គេង​ភ្លាម ដើម្បីទទួលបានសុខភាពល្អ

ពេល​បើក​ភ្នែក​មក​ភ្លាម​ តើ​អ្នក​ធ្វើ​អ្វី​មុន​គេ? ​កុំ​ប្រាប់​ថា ​ដើរ​បិទ​ភ្នែក​ទៅ​រក​បន្ទប់​ទឹក​ និង​ដុស​ធ្មេញ​ទាំង​ភ្នែក​នៅ​បិទ​ណា? ​​មាន​ដឹង​ឬ​អត់​ថា ​​​​ទម្លាប់​​តិចៗ​នៅ​ពេល​ព្រឹក​អាច​ធ្វើ​ឲ្យ​អ្នក​កើត​ស្ត្រេស​ពេញ​មួយ​ថ្ងៃ ​ហើយ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​រីករាយ​​ និង​ផ្ចង់​ស្មារតី​លើ​គ្រប់​កិច្ចការ​ពេញ​មួយ​ថ្ងៃ​ដែរ។ ​អ្នក​ជំនាញ​​ផ្នែក​វិភាគ​ចិត្តសាស្ត្រ​លោក​ Jack Wiener ​​ដែល​ជា​អ្នក​និពន្ធ​សៀវភៅ “The Way of the 4th Toe: Into the Feeling Body” ​នឹង​លើក​យក​ចំណុច​បី​យ៉ាង​ដែល​អ្នក​គួរ​ធ្វើ​នៅ​ពេល​ភ្ញាក់​ពី​គេង​ភ្លាម។ មុន​នឹង​ក្រោក​ចេញ​ពី​គ្រែ ១. ​ពត់​ចុងជើង​ចុះឡើង​ពី ១៥-៣០ ​វិនាទី។ ​​លោក​ថា ​ការ​ធ្វើ​បែប​នេះ​ជា​វិធី​ដ៏​ល្អ​ក្នុង​ការ​ដំណើរការ​សាច់ដុំ​ថ្នមៗ​ និង​​ឲ្យ​​អ្នក​ចាប់​ផ្ដើម​ផ្ដុំ​ស្មារតី​ទៅ​ចុងជើង។ ​បន្ទាប់​មក​ទៀត​ ​ក្ដាប់​ និង​លា​ម្រាម​ដៃ​ម្ដង​ក្នុង​រយៈពេល​ពី ១៥-៣០ ​វិនាទី​ដូចគ្នា។ ​នោះ​ជា​រឿង​ងាយៗ​ដែល​អាច​ត្រូវ​ធ្វើ​ដើម្បី​​ឲ្យ​រាងកាយ​របស់​អ្នក​ភ្ញាក់​ឡើង​ ​និង​ត្រៀម​រួចរាល់​សម្រាប់​ធ្វើ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​បន្ទាប់។ ​​​​​​​​​​​ពេល​ចុះ​ពី​គ្រែ ២. ​​ដាក់​ជើង​ចុះ​ទៅ​លើ​ដី​ថ្នមៗ​ ព្យាយាម​ផ្ចង់​ស្មារតី​ថា ​អ្នក​កំពុង​ជាន់​អ្វី។ ​​ឈរ​នៅ​មួយ​កន្លែង​មួយ​សន្ទុះ ​​ដើម្បី​​​ទទួល​អារម្មណ៍​ឲ្យ​ច្បាស់​ថា ​អ្នក​កំពុង​ឈរ​លើ​ដី​មែន។ ​​​​ ​ចុងក្រោយ ៣. ​ធ្វើ​ចលនា​ទាញ​សាច់ដុំ​ថ្នមៗ។ ​​ឈរ​ឲ្យ​ត្រង់​ហើយ​ឱន​ចុះ​​​យក​ចុង​ដៃ​​ទៅ​ប៉ះ​នឹង​ចុង​ជើង។ ​ហើយ​ក្រោក​ឡើង​មក​វិញ​ថ្នមៗ​ធ្វើ​ដូច​នេះ​ពីរ​បី​ដង។ ​បន្ទាប់​មក​ ពត់​ក […]

អានបន្ត

គន្លឹះងាយៗ សម្រាប់​អ្នក​ខ្ជិល​ហាត់ប្រាណ និង​ចង់បាន​ក្បាលពោះ​រាបស្មើ​

​លោក​អ្នកមាន​ក្បាលពោះ​សម្បូរ​ខ្លាញ់ និង​រក​ពេល​ហាត់ប្រាណ​គ្មាន​មែន​ទេ​? សូម​សាក​កម្ចាត់​ខ្លាញ់​ក្បាលពោះ​ជាមួយនឹង​ភេសជ្ជៈ​មួយ​នេះ ដែល​វា​ដើរតួ​សឹងតែ​ដូច​ការហាត់​ប្រាណ​សម្រក​ក្បាលពោះ ១០០ របៀប​យ៉ាង​អ៊ីចឹង​។ ជាការ​ពិត គ្មាន​វេទមន្ត​ណាមួយ​អាច​ប្រែក្លាយ​លោកអ្នក​ទៅជា​តារា​បង្ហាញ​ម៉ូត​ក្បាលពោះ​រាប​ស្អាត​នោះឡើយ ប៉ុន្តែ​យ៉ាងហោចណាស់ រូបមន្ត​មួយ​នេះ​បូករួម​នឹង​របប​អាហារ​ល្អ​ដល់​សុខភាព​នឹង​ជួយ​លោកអ្នក​ថយចុះ​ក្បាលពោះ​បាន​ច្រើន​សង់ទីម៉ែត្រ​ដែរ​។ គ្រឿងផ្សំ​ ១. ទឹកខ្ទិះ​អាល់​ម៉ុង ៥០០ មិ​ល្លី​លីត្រ​  ២. ចេក​ក្លាសេ​កក ចំនួន ២ ផ្លែ​ ​៣. ប្រេងដូង ២ ស្លាបព្រា​បាយ​ ​៤. យ៉ា​អួ ២ ស្លាបព្រា​បាយ​ ​៥. ទឹកឃ្មុំ ២ ស្លាបព្រា​បាយ​ របៀប​ធ្វើ​ ដាក់​គ្រឿងផ្សំ​ទាំងអស់​ចូលក្នុង​ម៉ាស៊ីន​ក្រឡុក ហើយ​ក្រឡុក​វា​រយៈពេល​បី​បួន​នាទី​។ ចាក់​ចូល​កែវ រួច​សូម​អញ្ជើញ​ទទួលទាន​តាម​ការគួរ​។ លោកអ្នក​អាច​ទទួលទាន​វា​នៅពេល​ព្រឹក​មិន​ថា​មុនពេល ឬ​ក្រោយ​បាយ​ព្រឹក​នោះឡើយ​។ ផឹក​វា​រាល់ថ្ងៃ​លោក​អ្នកនឹង​សង្កេតឃើញ​រង្វង់​ក្បាលពោះ​ចាប់ផ្តើម​ថយចុះ​បន្តិច​ម្តងៗ ដោយ​មិនដឹង​ខ្លួន​៕

អានបន្ត

មានដឹងទេ! ប្រអប់ស្នោរដាក់អាហារ នឹងបង្កឱ្យអ្នក មានគ្រោះថ្នាក់បំផុតចំពោះសុខភាព

ប្រអប់ស្នោរត្រូវបានគេប្រើដើម្បីច្រកអាហារ និងនំចំណីគ្រប់ប្រភេទ ហើយសព្វថ្ងៃវា កំពុងតែធ្វើចរាចរណ៍នៅលើទីផ្សារក្នុងប្រទេសកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់។ មូលហេតុដែលនាំឱ្យមនុស្សម្នាជាច្រើននាក់ និយមចូលចិត្តប្រើប្រាស់វា នោះគឺដោយសារតែវាមានភាពងាយស្រួល សម្រាប់ការវេចខ្ចប់ ទុកដាក់ មិនថាអ្នកលក់ ឬអ្នកទិញនោះទេ។ កន្លងមកវេជ្ជបណ្ឌិតមួយចំនួន បានរាយការណ៍ថា ការប្រើប្រាស់ប្រអប់ស្នោរ ចានស្នោរ ឬវត្ថុប្រើប្រាស់ផ្សេងៗ ទៀតដែលផលិតមកអំពី ស្នោរនេះ គឺមានគ្រោះថ្នាក់បំផុតចំពោះសុខភាព។ នេះដោយសារតែវាមានផ្ទុកសារធាតុចម្រុះម្យ៉ាង ដែលមានឈ្មោះហៅថា Stein monomer ដែលជាធាតុបង្កនៃជំងឺមហារីកបណ្តាលមកពីការគ្របដណ្ដប់អាហារទុក អាហារនៅក្នុងប្រអប់ស្នោរនេះយូរខ្លាំងពេក ហើយប្រសិនបើស្ត្រីមានផ្ទៃពោះវិញ ក្រោយពីបានប៉ះពាល់សារជាតិ ដែលចេញពីប្រអប់ស្នោររួច នឹងបណ្តាលឱ្យមានផលប៉ះពាល់ទៅដល់ទារក នៅក្នុងផ្ទៃជាទម្ងន់ ដែលអាចទារកពិការ ឬកើតជំងឺវង្វេងស្មារតី និងបាត់បង់សតិ ក្នុងកម្រិតធ្ងន់ធ្ងរទៀតផង។ លើសពីនេះទៀត បើអ្នកបានទទួលទានអាហារច្រកក្នុងប្រអប់ស្នោរ១ដង ក្នុងមួយថ្ងៃក្នុង រយៈពេល១០ឆ្នាំ អ្នកនឹងប្រឈមមុខនឹងការកើតជំងឺមហារីកខ្ពស់ដល់ទៅ៦ដង ឯណោះបើប្រៀបធៀប ជាមួយមនុស្សធម្មតាដែលមិននិយមទទួលទានអាហារដាក់ក្នុងប្រអប់ស្នោរ។ អ្នកដឹងទេថា នៅពេលដែលសារធាតុទាំងនេះ ចូលទៅក្នុងរាងកាយ វាធ្វើឱ្យយើងមានជំងឺប្រព័ន្ធអ័រម៉ូន ដែលជាមូលហេតុសំខាន់ នៃការកើតជំងឺមហារីកសុដន់ ជម្ងឺមហារីកក្រពេញប្រូស្តាត និងជម្ងឺមហារីកជាច្រើនប្រភេទទៀត។ #ប្រអប់ស្នោរដែលបង្កឱ្យយើងកើតជម្ងឺមហារីកបានមកពីមូលហេតុទាំងនេះ៖ 1. ដាក់អាហារក្តៅក្នុងប្រអប់ស្នោរហើយទុកឱ្យត្រជាក់សិនទើបបរិភោគ 2. ប្រើប្រអប់ស្នោរដាក់អាហារដែលចម្អិនជាមួយ ខ្លាញ់ […]

អានបន្ត

រកបានហើយ!! ស្មៅពិសេសអាចជួយព្យាបាលំងឺមហារីកដោះបាន

ស្មៅពិសេសអាចជួយព្យាបាលំងឺមហារីកដោះបាន ជួយព្យាបាលរលាកថ្លើម លើសឈាម កើតលឿង ជំងឺសួត(របេង) បូសពិស រលាកសសៃ គាបសសៃចង្កេះជាដើម សូមជួយ share ផងមិនអស់ប្រាក់ទេដូចជាជួយធ្វើបុណ្យផងដែរ! #ជួយព្យាបាលមហារីកដោះ វិធីប្រើ៖ យកស្មៅប្រមាណ៣ដើមលាងទឹកឲ្យស្អាត បុកឲ្យម៉ដ្ឋ លាយជាមួយទឹកបរិសុទ្ធ១កែវរួចយកស្បៃច្រោះយកតែទឹក ហូប១ថ្ងៃ៣ពេលម្តង១កែវ បើលាយទឹកឃ្មំសុទ្ធកាន់តែប្រសើរ។ ប្រភព៖ Sam Oeun Pol #ការព្យាបាលៈ ផ្តាសាយ ក្តៅខ្លួន ក្អក រាកមួល លើសឈាមកើតលឿង រលាកថ្លើម សរសៃប្រសាទ បូសពិស ។ កម្រិត និងរបៀបប្រើៈ លាងទឹកឱ្យស្អាត ហាលស្ងួត ដាំផឹក ពី១៥-៣០ ក្រាម ក្នុង១ថ្ងៃ ផឹកធម្មតាជំនួសទឹក៕ ដកស្រង់ពីសៀវភៅ រុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាលឧបត្ថមដោយJICA #ការព្យាបាលជំងឺសួត(របេង) យករុក្ខជាតិនោះហាលនឹងកំដៅថ្ងៃឲ្យស្ងួតហើយយកមកដាំទឹកផឹកដូចផឹកទឹកតែ។ #ការព្យាបាលជំងឺសសៃ (រលាកសសៃ ,គាបសសៃចង្កេះជាដើម) វិធីធ្វើ៖ យករុក្ខជាតិនេះ ដើមស្រស់ បុកឲ្យម៉ដ្ឋហើយត្រាំស្រាសប្រភេទលេខ១ទុក១យប់ ហើយយកមករឹត និងរុំត្រង់កន្លែងឈឺ […]

អានបន្ត