អ្នកកើតជំងឺគ្រុនពោះវៀន រលាកពោះរៀន រ៉ាំរៃដែលលេបថ្នាំមិនជា អាចព្យាបាលដោយវីធីនេះ ដោយមិនអស់ប្រាក់ឡើយ

រកបានហើយ ព្យាបាលដោយមិនអស់ប្រាក់ អ្នកកើតជំងឺគ្រុនពោះវៀន រលាកពោះរៀន រ៉ាំរៃដែលលេបថ្នាំមិនជា ជួយចែករំលែកបន្តដល់អ្នកឈឺផងដូចជាការធ្វើបុណ្យផងដែរ! – សម្រួលដោយ៖ អ៊ាង សុផល្លែត ខ្ញុំញ៉ាំទឹកដូងត្រាំចេកណាំវ៉ាចាស់គ្រប់៧ផ្លែថ្ងៃនេះហើយ។ វាជាឱសថពិសេសដែលលោកប្ដីខ្ញុំមិននឹកស្មានដល់ហើយក៏លោកប្ដីខ្ញុំគាត់មិនចង់ជឿទាល់តែសោះ តែពេលនេះខ្ញុំជាភរិយាបានជាដោយសារទឹកថ្នាំធម្មជាតិនេះ លោកប្ដីធ្វើទុកឱ្យ១ព្រឹក១ផ្លែៗ រហូតគ្រប់៧ផ្លែថ្ងៃនេះ វាជាទឹកថ្នាំងាយរកមិនមានចំណាយលុយកាក់អស់ច្រើនទេអស្ចារ្យណាស់ ថ្នាំគ្រុនពោះវៀន គឺរលាកពោះវៀនហ្នឹងឯង ជាហើយមិនចេះលាប់ឡើងវិញទេ។ នេះជាវិធីដែលប្អូនស្រី San Saret អនុវត្តបានជាដោយផ្ទាល់។ * វិធីធ្វើ៖ – ដំបូងយកចេកណាំវ៉ាចាស់ចំនួន៣ផ្លែ លាងទឹកឲ្យស្អាត ចិតក្បាល និងកន្ទុយចេញ – ហាន់ជាចំណិតស្តើងៗ កាប់ដូងខ្ចីល្មម១ផ្លែ រួចដាក់ចំណិតចេកនោះចូលត្រាំរយៈពេលប្រមាណ១០-១៥នាទី – រួចហូបវារាល់ព្រឹកមុនបាយ២០នាទីចំនួន១ផ្លែ ដោយហូបតែទឹកវាទេ រហូតដល់រយៈពេល១អាទិត្យនឹងបានជាសះស្បើយ។ * សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

អានបន្ត

សុកពាំងមាត់ស្បូន! ក្នុងករណីស្រ្តីមានរោគសញ្ញាណាមួយដូចរៀបរាប់ខាងក្រោម ស្រ្តីត្រូវតែរួសរាន់មកមន្ទីរពេទ្យជាបន្ទាន់!

ជាទូទៅ ទីតាំងរបស់សុកធម្មតា គឺស្ថិតនៅកំពូលស្បូនឬមុខចំហៀងនៃស្បូន និងឆ្ងាយពីមាត់ស្បូន។ សុកពាំងមាត់ស្បូន គឺជាការតំាងនៅរបស់សុក នៅនឹងមាត់ស្បូន ឬក្បែរមាត់ស្បូន។ អត្រានៃសុកពំាងមាត់ស្បូនមាន ពី0,9 ទៅ 2,6% នៃផ្ទៃពោះ និង ការបង្ហាញក្នុងទំរង់ធ្លាក់ឈាមពេលមានផ្ទៃពោះ (Forme hémorragique) មាន ពី 0,28 ទៅ 0,50 % ។ ក) តើមានមូលហេតុអ្វីខ្លះដែលបណ្តាលអោយមានជំងឺនេះ? គេពុំរកឃើញមូលហេតុពិតប្រាកដណាមួយដែលបណ្តាលអោយមានជំងឺនេះទេ ប៉ុន្តែមានកត្តាជាច្រើនដែលបង្កអោយសុកនៅទីតាំងខុសប្រក្រតី។ កត្តានោះមានដូចជា ៖ – ប្រវត្តិសុកពាំងមាត់ស្បូន Antécédents de placenta praevia – ម្តាយមានកូនច្រើន (Multiparité) – ម្តាយមានអាយុច្រើន (Age maternel avancé) – ប្រវត្តិវះកាត់កូនលើកមុន (Antécédents de césarienne) – ប្រវត្តិបូមសំអាតកូន Antécédents d’aspiration endo-utérine (ការរលូត […]

អានបន្ត

ប្រុងប្រយ័ត្នការឈ្លក់ទឹកដោះរបស់ទារក!

ការបំបៅដោះគឺជាមធ្យោបាយផ្តល់អាហារតែមួយគត់ចំពោះទារក។ ទារកទើបនឹងកើតអាចប្រឈមនឹងការឈ្លក់ប្រសិនបើការបំបៅមិនបានត្រឹមត្រូវ។ ១) អ្វីទៅជាការឈ្លក់ទឹកដោះ? ជាការលេបចូលទឹកដោះដោយចៃដន្យទៅក្នុងសួត។ ការឈ្លក់នេះទៀតសោតអាចបង្កអោយមានផលប៉ះពាល់ដល់សុខភាពទារកយ៉ាងខ្លាំង។ ២) កត្តាអ្វីខ្លះដែលធ្វើអោយទារកឈ្លក់? ទារកដែលប្រឈមនឹងការឈ្លក់អាចជា៖ – ទារកដែលកើតមិនគ្រប់ខែ រឺទំងន់មិនគ្រប់ – ទារកដែលមានបញ្ហាបេះដូង – ទារកដែលមានភាពមិនប្រក្រតីពីកំណើតដូចជាឆែបមាត់ រឺក្រអូមមាត់ – ទារកដែលក្អែរញឹកញាប់ – ក្រៅពីនេះក៏មានការរៀបចំស្ថានភាពទារកអោយបៅ រឺការបំបៅ មិនបានត្រឹមត្រូវ ៣) តើមានផលវិបាកអ្វីខ្លះ ប្រសិនបើទារកឈ្លក់ទឹកដោះ? – អាចបង្កអោយមានរលាកផ្លូវដង្ហើម រឺរលាកសាច់សួតពីស្រាល ដល់ធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិតក៏មាន – ទារកអាចមានបញ្ហាកង្វះជាតិទឹក រឺអាហារូបត្ថម្ភ – ទារកអាចនឹងមិនសូវឡើងទំងន់ ៤) តើមានសញ្ញាអ្វីខ្លះ ដែលបញ្ជាក់ថាទារកមានឈ្លក់ទឹកដោះ? ជាទូទៅរោគសញ្ញាស្តែងចេញ ទៅតាមភាពញឹកញាប់នៃការឈ្លក់ និងបរិមាណឬប្រភេទទឹកដោះដែលបានឈ្លក់។ រោគសញ្ញាអាចមាន៖ – លែងចង់បៅ រឺងាកចេញ – ប្តូរពណ៌សំបុរពីក្រហម ទៅជាស្វាយ រឺខ្មៅ – ពិបាកដកដង្ហើម ដង្ហក់ រឺឈប់ដកដង្ហើម – […]

អានបន្ត

ស្វែងយល់ពីការគេងមិនលក់!

១) អ្វីទៅជាការគេងមិនលក់? ការគេងមិនលក់គឺជាស្ថានភាពដែលយើងពិបាកគេង បើទោះជាយើងមានពេលវេលាគ្រប់គ្រាន់សម្រាប់គេងក៏ដោយ។ ការគេងមិនលក់អាចជាការគេងក្រលក់ ការភ្ញាក់ច្រើនដង ឬការឆាប់ភ្ញាក់ហើយគេងទៅវិញមិនលក់ ជាដើម។ ២) អ្វីខ្លះជាផលវិបាកនៃការគេងមិនលក់? ផលប៉ះពាល់ខ្លះៗនៃការគេងមិនគ្រប់គ្រាន់រួមមាន៖ – ងងុយគេងនៅពេលថ្ងៃ – អស់កម្លាំង – អារម្មណ៍មិនមូល – ការចងចាំចុះអន់ថយ – ពិបាកសម្រេចចិត្ត – ឆាប់ខឹងមួម៉ៅ – អន្ទះអន្ទែង ងាយមានគ្រោះថ្នាក់ផ្សេងៗ ជាដើម។ ៣) អ្វីខ្លះដែលអាចនាំឲ្យគេងមិនលក់? ការគេងមិនលក់អាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាង ដូចជា៖ – មូលហេតុផ្លូវកាយ: ក្រពះមិនរំលាយអាហារ ការឈឺចាប់លើរាងកាយ ជំងឺបេះដូង ជំងឺហឺត រលាកឆ្អឹងប្រហោងមុខ ជាដើម។ – មូលហេតុផ្លូវចិត្ត: មានអារម្មណ៍តានតឹង ព្រួយបារម្ភច្រើន មានអារម្មណ៍ជ្រួលច្របល់ ខឹងសម្បារ មានអារម្មណ៍សោកសៅ ជាដើម។ – មូលហេតុទាក់ទងនឹងរបៀបរបបរស់នៅ: ផឹកកាហ្វេ ឬតែច្រើន ផឹកស្រានៅពេលយប់ ហូបអាហារច្រើនពេកមុនចូលគេង ជក់បារីច្រើន ធ្វើការខ្លាំងមុនចូលគេង […]

អានបន្ត

ស្វែងយល់ពីមូលហេតុនៃការឈឺក្បាលរបស់អ្នក!

អាការៈឈឺក្បាលគឺតែងតែជួបជាញឹកញាប់ក្នុងជីវិតប្រចាំថ្ងៃ វាអាចជារឿងតូចតាច តែក៏អាចជារឿងគ្រោះថ្នាក់ដែរ។ អាការៈឈឺក្បាល ជាការឈឺចាប់ត្រង់ផ្នែកក្បាល ដោយពេលខ្លះឈឺខ្លាំងស្ទើរទ្រាំពុំបាន ឬពុំអាចប្រកបរបរការងារបាន។វាមានមូលហេតុជាច្រើនដែលបណ្តាលអោយឈឺក្បាល ដែលមូលហេតុទាំងនោះអាចឲ្យយើងដឹងបាន ប្រសិនបើមានការមកពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ។ ១) តើបញ្ហាឈឺក្បាលប្រភេទណាដែលអ្នកធ្លាប់ឈឺ? ការឈឺក្បាលមានច្រើនប្រភេទ និងច្រើនទំរង់ដោយខ្លះមានរយៈពេលខ្លីត្រឹមប៉ុន្មាននាទី និងខ្លះទៀតមាន រយៈពេលវែងដល់រាប់ម៉ោង។ គេចែកការឈឺក្បាលជា២ប្រភេទធំៗ៖ – ការឈឺក្បាលដោយឯកឯង ដែលមិនរួមផ្សំនឹងជំងឺផ្សេងៗ (Céphalée primaire) – ការឈឺក្បាលបន្ទាប់ពីការប៉ះទង្គិចក្បាលឬជំងឺផ្សេងៗ (Céphalée secondaire) ២) មូលហេតុនៃការឈឺក្បាល៖ ការឈឺក្បាលមួយចំនួន បណ្តាលមកពីកត្តាដែលមិនធ្ងន់ធ្ងរ ប៉ុន្តែវាអាចអោយឈឺក្បាលរ៉ាំរ៉ៃដែលយើងជួបជា ញឹកញាប់ ហើយរំខានដល់ការងារ និងការរស់នៅប្រចាំថ្ងៃដូចជា៖ – ការឈឺក្បាលប្រកាំង – ការឈឺសរសៃមុខ និងក្បាល – ការរលាកឆ្អឹងច្រមុះ ឬដុះសាច់ច្រមុះ – ការធុញថប់ (Stress) និងការថប់បារម្ភ ប៉ុន្តែក៏មានការឈឺក្បាលមួយចំនួនបណ្តាលមកពីជំងឺធ្ងន់ធ្ងរ ដែលអាចបណ្តាលអោយមានគ្រោះថ្នាក់ដល់ជីវិត ដែលទាមទារអោយមានការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងឆាប់រហ័សដូចជា៖ – ជំងឺរលាកស្រោមខួរក្បាល – ការហូរឈាមក្នុងស្រោមខួរក្បាល – […]

អានបន្ត

ខ្លីៗពីដំណាក់កាល នៃការព្យាបាលជំងឺរលាកថ្លើមប្រភេទ B

យើងសង្កេតឃើញថាជំងឺក្រិនថ្លើម និងដុំសាច់មហារីកថ្លើម មានអត្រាកើនឡើងជាលំដាប់។ ជំងឺនេះបង្កឡើងដោយមូលេហតុចម្បងបីគឺ៖ – វីរុសរលាកថ្លើមប្រភេទ B ឬ C – ការបរិភោគស្រាច្រើនហួសកម្រិតជាដើម – ការប្រើប្រាស់ថ្នាំច្រើនហួសកម្រិត និងរយៈពេលវែង នៅប្រទេសកម្ពុជាយើង វីរុសរលាកថ្លើមប្រភេទ B មានអត្រាច្រើនជាង ហើយក៏ជាមូលហេតុដ៏ចម្បង ដែលបង្កជាជំងឺមហារីកថ្លើម ដូច្នេះហើយទើបមន្ទីរពេទ្យកាល់ម៉ែត សូមជម្រាបជូនបងប្អូនប្រជាជនយើងអោយយល់ដឹងពីការព្យាបាលជាគោលសំខាន់ៗ សម្រាប់វីរុសរលាកថ្លើមប្រភេទ B នេះ។ ការព្យាបាលជំងឺរលាកថ្លើមប្រភេទ B នេះមាន ២ ដំណាក់កាលសំខាន់គឺ៖ ១- ដំណាក់កាលទី ១៖ ការប្រើថ្នាំដើម្បីកំចាត់វីរុស មិនអោយមានវីរុសក្នុងឈាមទៀត ដែលជាទូទៅវាត្រូវការរយៈពេលចាប់ពី ៣ខែ ទៅ៦ខែ ទៅតាមបរិមាណនៃចំនួនវីរុស។ ប៉ុន្តែពេលដែលអស់វីរុសនេះ មិនមែនមានន័យថា អ្នកជំងឺបានជាសះស្បើយនោះទេ ព្រោះវានៅមានវីរុសនៅជាប់នឹងកោសិកាថ្លើមរបស់យើង ដែលវាអាចបង្កើតវីរុសមកវិញបានគ្រប់ពេល។ ២- ដំណាក់កាលទី ២៖ ការគ្រប់គ្រងកុំអោយមានវីរុសឡើងវិញ។ ដំណាក់កាលនេះមានសារៈសំខាន់ណាស់ ដើម្បីទប់កុំអោយ មានការផលិតវីរុសនេះចូលមកក្នុងឈាមវិញ ដែលអាចបង្កអោយខូចសាច់ថ្លើមបន្តទៀត។ ការព្យាបាលនេះវាត្រូវការរយៈពេល អាចពី ១ឆ្នាំ […]

អានបន្ត

អស្ចារ្យណាស់! ភេសជ្ជៈទាំងនេះ អាចជួយលាងពោះវៀនអ្នកបាន​ ត្រឹមតែរយៈពេល៧ថ្ងៃ!

រាងកាយមនុស្សយើងតែងមានជាតិពុលជាច្រើន ដែលនេះជាមូលហេតុនៃជម្ងឺនានាធ្វើឱ្យសុខភាពធ្លាក់ចុះផងដែរ។ ឯសភាពស្បែកក៏មិនភ្លឺថ្លា និងកាន់តែចាស់ទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ ចំណែកពោះវៀនក៏ធ្វើទុកគ្មានសុខភាពល្អ ដោយសារការទទួលទានអាហារពោរពេញទៅដោយសារជាតិគីមី។ ប៉ុន្តែកុំបារម្ភថ្ងៃនេះខ្មែរឡូតសូមចែករំលែកភេសជ្ជៈផ្សំពីរូបមន្តសាមញ្ញ សម្រាប់សម្អាតពោះវៀន បានដោយខ្លួនឯងក្នុងរយៈពេល ត្រឹមតែ៧ថ្ងៃ គ្មានការរំខាន និងជាភេសជ្ជៈបំបាត់ជាតិពុលចេញពីរាងកាយផងដែរ។ ភេសជ្ជៈទាំងនោះមានដូចជា៖ ១. ទឹកក្រូចឆ្មារ៖ វាមានគុណសម្បត្តិក្នុងការបំបាត់ជាតិពុលចេញពីពោះវៀន ធ្វើឱ្យមានកម្លាំង និងអាចជួយយើងក្នុងការសម្រកទម្ងន់ផងដែរ។ វាសម្បូរទៅដោយ វីតាមីនC ជំនួយកោសិកាពោះវៀនបណ្តេញសារជាតិអាក្រក់ និងជួយដល់ប្រព័ន្ធរំលាយ អាហារ។ គួរទទួលទានពេកក្រោកពីគេងរាល់ព្រឹក​​ ដើម្បីជាការបណ្តេញកាកសំណល់ ពីពោះវៀនបានល្អ។ ២.ទឹកខ្ញី៖ ខ្ញីមានលក្ខណៈសម្បត្តិក្នុងការប្រឆាំង នឹងការរលាកដ៏លើសលប់ របស់ពោះវៀន វាជួយកាត់បន្ថយអាស៊ីតលើស ក្នុងក្រពះពោះវៀន ល្អសម្រាប់អ្នកដែលមានការចាល់ជាតិអាស៊ីត ជំនួយឈាមបានយ៉ាងល្អប្រសើរ។ គួរប្រើខ្ញីស្រស់ ឬដាំលាយជាមួយទឹក ឬប្រើម្ស៉ៅខ្ញីលាយទឹកក៏បាន ទទួលដើម្បីព្យាបាលជម្ងឺរលាកក្រពះពោះវៀន និងមានប្រសិទ្ធភាពសម្អាត ពោះវៀនបានល្អក្នុងរយៈពេលត្រឹម១សប្តាហ៍​បើទទួលទានវាបានទៀងទាត់។ ៣.ទឹករមៀត៖ វាអាចនឹងពិបាកទទួលទានបន្តិច តែវាមានផ្ទុកវីតាមីនA វីតាមីនC វីតាមីនK ធ្វើ ល្អសម្រាប់ពោះវៀនជួយឱ្យមានដំណើរការល្អ មិនតែប៉ុណ្ណោះវា ក៏ត្រូវបានប្រើគ្រឿងសំអាងថែរក្សាស្បែក ធ្វើឱ្យស្បែករលោង ចិញ្ចឹមស្បែករបស់អ្នក ព្រោះវាសម្បូរទៅដោយសារធាតុ ប្រឆាំងអុកស៊ីតកម្ម ដើម្បីជួយការពារយើងពី ជម្ងឺមហារីក។ […]

អានបន្ត

កុំងូត​ទឹក​ក្នុង​ពេល​ទាំង​៦​នេះ ប្រយ័ត្ន​ទៅ​ទៅ​ជា​ឈឺ​ ឬ​មាន​បញ្ហា​ភ្លាមៗ រហូតដល់ស្លាប់!

ជាការពិតណាស់ ការ​ងូត​ទឹក​អាច​ជួយ​លាងជម្រះ​ក្អែល​ចេញ​ពី​រាងកាយ​បាន​ ប៉ុន្តែ​មិន​មែន​ពេល​ណា​ក៏អ្នក​អាច​ងូត​ទឹក​បាន​នោះ​ទេ។ ដូចច្នេះហើយលោកអ្នក គួរ​តែយល់​ដឹង​ពី​ពេល​វេលា​មួយ​ចំនួន​ខាង​ក្រោម​នេះ ដែល​វាជា​ពេល​មិន​ល្អ​សម្រាប់​ការ​ងូត​ទឹក​ទាល់​តែ​សោះ បើមិន​អញ្ចឹងទេ វា​នឹង​ធ្វើ​អោយ​អ្នក​ទៅ​ជា​ឈឺ​ ឬ​មាន​បញ្ហា​ភ្លាមៗតែម្ដង។ ១. កុំងូត​ទឹកនៅ​​​យប់​ជ្រៅ​ពេក​ ​អ្នក​ជំនាញ​បាន​និយាយប្រាប់​ថា ហាម​ឱ្យងូត​ទឹកនៅ​ក្រោយ​ម៉ោង​១១​យប់​ ព្រោះ​រយៈ​ពេល​នេះ គឺសីតុណ្ហភាព​អាកាសធាតុ​នឹង​ចុះមក​ទាប​បំផុត ហើយ​រាង​កាយ​របស់​យើង​ក៏​ត្រូវ​បានចុះ​ខ្សោយ និង​អស់​កម្លាំងបំផុត ហើយវាក៏ត្រូវ​ការ​ការ​សម្រាក​ដែរ​។ ការ​ងូត​ទឹក​នៅ​វេលា​នេះ នឹង​ធ្វើ​អោយសីតុណ្ហភាព​ក្នុង​ខ្លួនរបស់អ្នក​ប្រែប្រួល​ភ្លាមៗ និង​អាចឈាន​ទៅ​រក​ការ​បង្រួញ​សរសៃ​ឈាម ដែលវា​អាច​ប៉ះពាល់ទៅ​ដល់​លំហូរ​ឈាម​ទៅ​កាន់​ខួរក្បាល ​ហើយវាអាច​ប៉ះពាល់​សួត ឬ​បណ្ដាលអោយលោកអ្នក​ដាច់​សរសៃ​ឈាមបាន។ ២. កុំងូត​ទឹក​ភ្លាម ក្រោយ​ញ៉ាំ​បាយ​រួច ងូត​ទឹកនៅ​ក្រោយ​ពេល​ដែលលោកអ្នកញុំាបាយ​ភ្លាមៗ​នឹង​ធ្វើ​អោយ​ក្រពះ​ទៅ​ជា​ចុះ​ខ្សោយ ហើយ​ធ្វើអោយប្រព័ន្ធ​រំលាយ​អាហារ​ក៏​មិន​អាច​ធ្វើ​ការ​បាន​ល្អ​ផងដែរ​ ដែល​ជាមូល​ហេតុ​បណ្ដាល​អោយមាន​អាការៈ​ឈឺ​ក្រពះ។ ក្រៅ​ពី​នេះទៀត វា​ក៏​បណ្ដាល​អោយ​មាន​បញ្ហា​សរសៃ​ឈាម និងរាំង​ស្ទះ​ដល់​ចរាចរណ៍របស់​ឈាម ហើយរាង​កាយរបស់យើង​ក៏​ចុះ​ទន់​ខ្សោយ​ផង​ដែរ​។ ៣ កុំងូត​ទឹក​ភ្លាម ក្រោយ​ផឹក​ស្រា ឬ​គ្រឿង​ស្រវឹង ជាតិ​អាល់កុល​ធ្វើអោយ​រារាំង​ដល់​ចលនា​ថ្លើមរបស់លោកអ្នក និង​ធ្វើអោយគ្លុយកូស​នៅ​ក្នុង​ឈាមមាន​ដំណើរ​ការ​មិន​ល្អ ដែល​វា​បណ្ដាល​ទៅ​ជា​ឈឺ​ក្បាល វិល​មុខ និងអស់​កម្លាំង​ល្ហិតល្ហៃ​ជា​ដើម​។ បើ​កាន់​តែ​​ធ្ងន់ធ្ងរឡើង វា​អាច​ឈាន​ទៅ​ដល់​ការ​បាត់​បង់​ស្មារតី ឬ​សន្លប់​​ដោយ​សារ​តែខ្វះ​ជាតិ​ស្ករ។ ៤. កុំ​​ងូត​ទឹក​ពេល​រាង​កាយ​កំពុង​អស់​កម្លាំង​ ចូរកុំ​គិត​ថា ការ​ងូត​ទឹក​ពេល​កំពុង​អស់​កម្លាំងវា​នឹងអាច​ជួយ​អោយរាងកាយ​បាន​សម្រាក និង​មាន​កម្លាំង​ឡើង​វិញ​ ព្រោះ​ការ​ពិតបែបនេះ វា​ជា​រឿង​មួយដែលគ្រោះ​ថ្នាក់​ទៅ​វិញ​ទេ។ សាច់ដុំ​ដែល​អស់​កម្លាំង​អាច​ធ្វើ​អោយ​លំហូរ​នៃ​ឈាមរបស់អ្នកមាន​ការ​ថយ​ចុះ ដូច្នេះ​បើសិន​អ្នក​ងូត​ទឹក​ក្នុង​រយៈ​ពេល​នេះ​ […]

អានបន្ត

ភាពអស្ចារ្យនឹងកើតមានឡើងលើអ្នក ដែលគ្រាន់តែដាក់ដុំទឹកកកនៅលើកញ្ចឹងករបស់អ្នក…

លោកអ្នកប្រហែលជាមិនបានដឹងពីមុនមកទេ នៃភាពអស្ចារ្យដោយគ្រាន់តែដាក់ដុំទឹកកកលើកញ្ចឹងករបស់អ្នក ហើយអាថ៌កំបាំងមួយនេះនឹងជួយអោយលោកអ្នកមានអារម្មណ៍ថាមានថាមពល និងធ្វើអោយលោកអ្នកមើលទៅគឺក្មេងជាងវ័យ។ ដោយគ្រាន់តែប្រើ ដុំទឹកកកមួយតែប៉ុណ្ណោះ! នៅចំនុចកណ្តាលកញ្ចឹងក ជិតគល់សក់របស់អ្នក តាមការព្យាបាលបែបបុរាណចិន ត្រូវបានគេហៅថា “ហ្វាងហ្វូ Feng Fu ” ដែលជាចំណុចសម្ពាធនៃលលាដ៍ក្បាលអបស់អ្នក។ ប្រសិនបើលោកអ្នក ដាក់ដុំទឹកកកនៅលើចំណុចនោះជារៀងរាល់ថ្ងៃ វានឹងជួយអោយរាងកាយរបស់អ្នកមានអារម្មណ៍ស្រស់ស្រាយ មានថាមពលក្នុងខ្លួន និងមានសុខភាពល្អ! ហើយខាងក្រាមនេះគឺ ជាអត្ថប្រយោជន៍ដែលលោកអ្នកនឹងទទួលបានពីការដាក់ដុំទឹកកកលើកញ្ចឹងករបស់លោកអ្នក៖ ១. ជួយឱ្យគេងលក់ស្កប់ស្កល់ ២. ជួយគ្រប់គ្រងអារម្មណ៍ និងសុខភាពផ្លូវចិត្តរបស់អ្នក ៣. ជួយថែរក្សាប្រព័ន្ធរំលាយអាហាររបស់អ្នកអោយល្អ ៤. ជួយបំបាត់ជំងឺផ្តាសាយ ៥. ជួយកាត់បន្ថយការឈឺក្បាល ឈឺធ្មេញ និងការឈឺចាប់នៅលើរាងកាយ ៦. ជួយព្យាបាលជំងឺផ្លូវដង្ហើមអោយដើរស្រួល និងសរសៃឈាមបេះដូង ៧. ជួយព្យាបាលបញ្ហាជាមួយនឹងក្រពេញទីរ៉ូអ៊ីត ៨. ជួយកាត់បន្ថយភាពឈឺចាប់ពេលដែលមានរដូវ។ ខាងក្រោមនេះគឺជាវិធីធ្វើ និងលទ្ធផលនៃការដាក់ដុំទឹកកកលើកញ្ចឹងករបស់អ្នក៖ វិធីធ្វើ៖ ១.ដាក់ដុំទឹកកកលើកញ្ចឹងក នៃចំណុចដែលគេហៅថា “ហ្វាងហ្វូ Feng Fu ” (ដូចក្នុងរូប) ២.ទុកវាចោលប្រមាណ ២០-២៥នាទី ៣.ក្នុងកំឡុងពេល […]

អានបន្ត

មិននឹកស្មានថាស្លឹកគ្រៃ១គល់ អាចជួយព្យាបាលជំងឺកាចសាហាវបានយ៉ាងច្រើន

មិននឹកស្មានថាស្លឹកគ្រៃ១គល់ អាចជួយព្យាបាលជំងឺកាចសាហាវបានយ៉ាងច្រើន ប្រឆាំងនឹងជំងឺមហារីក ទឹកនោមផ្អែម លើសឈាម ជួយច្រោះជាតិពុល លាងសម្អាតគ្រឿងក្នុង ជួយព្យាបាលជំងឺក្រពះ ពោះវៀន ជួយសម្រកទម្ងន់បានយ៉ាងឆាប់រហ័ស ជួយចែកគ្នាដឹងផង! វិធីធ្វើទឹកស្លឹកគ្រៃ៖ * គ្រឿងផ្សំ៖ – គល់ស្លឹកគ្រៃធម្មជាតិស្រស់ ៦ គល់ធំៗ – ស្ករស ២ ស្លាបព្រាបាយ (បើមានទឹកឃ្មុំដាក់៣ស្លាបព្រាជំនួស) ខ្ញី១កូនដុំ ស្លឹកតើយ២សន្លឹក – ទឹក ១លីត្រកន្លះ។ * វិធីធ្វើ៖ – លាងគ្រឿងផ្សំឲ្យស្អាតល្អ ចិតសំបកខ្ញី កាត់ឬសស្លឹកគ្រៃកខ្វក់ និងស្លឹកវាចេញ – ដំគល់ស្លឹកគ្រៃ និងខ្ញីឲ្យបែកទក់ ហាន់ស្លឹកតើយល្អិតៗ – ដាក់ធាតុផ្សំទាំង៣ក្នុងឆ្នាំងស្ងោរ ដល់ពេលពុះបន្ថយភ្លើងរំងាស់វារយៈពេល១ម៉ោង – បន្ថែមស្ករ ឬទឹកឃ្មុំចូលហើយកូររហូតដល់វារលាយ រួចបិទភ្លើងទុកឲ្យត្រជាក់រួចត្រងយកតែទឹករបស់វា – អាចរក្សាក្នុងទូរទឹកកកបានប្រហែល២-៣ថ្ងៃ – ពិសា១ថ្ងៃ ២ឬ៣កែវ មុនហូបអាហារ ២០នាទី ជាពិសេសមុនពេលអាហារព្រឹក ដោយច្របាច់ក្រូចលាយ១ចំណិត […]

អានបន្ត