តាមពិតថ្នាំទិព្វជីវិតអមះតះ នៅជិតបង្កើយសោះ តែគ្រប់គ្នាមិនដែលដឹង!

អាហារ​ទាំងនេះ​នឹងធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍ល្អ និង​សុខ​ភាពល្អ​។ ខាងក្រោម​នេះ​ជា​អាហារ​កំពូល​ទាំង ៧ មុខ ដែល​ជួយ​ឱ្យ​អ្នកមាន​សុខភាព​ល្អ​អាចរ​ស់បាន​ដល់​អាយុ ១០០​។ ១. ផ្លែ​បឺ​រ​៖ ពោរពេញ​ដោយសារ​ជាតិ​ចិញ្ចឹម ធ្វើឱ្យមាន​អារម្មណ៍​ឆ្អែត​ពេញ​មួយថ្ងៃ ដោយសារ​សម្បូរ​កាល់​ឡូរី​ខ្ពស់​។ លោកអ្នក​អាច​ក្រឡុក​ផ្លែ​បឺ​រ ទទួលទាន​ស្រស់ៗ​ក៏បាន​។ ​២. គ្រាប់​ផ្លែឈើ​៖ គ្រាប់​ផ្លែឈើ​ល្អ​សម្រាប់​ខួរក្បាល ប្រឆាំង​ការ​ភ្លេចភ្លាំង​ពេល​ចាស់​ឡើង និង​បន្ថយ​ស្ត្រេ​ស​។ ​៣. សណ្តែកបាយ​៖ វា​មិន​ផ្ទុក​ជាតិ​ខ្លាញ់​ឬ​កូ​ឡេ​ស្តេ​រ៉ុល​ទេ ប៉ុន្តែ​សម្បូរ​ដោយ​ជាតិ​សរសៃ​ហ្វៃ​បឺ​រ ប្រូតេអ៊ីន កាល់ស្យូម និង​ម៉ាញេស្យូម ដែល​ជួយ​ប្រឆាំង​ជំងឺ​ធាត់ ជំងឺមហារីក​ពោះវៀនធំ ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង​។ ​៤. សណ្តែកដី​៖ សម្បូរ​ប្រូតេអ៊ីន ខ្លាញ់​ឆ្អែត និង​សម្បូរ​អង់​ទី​អុកស៊ីដ​ង់​ជួយ​ការពារ​ប្រព័ន្ធ​បេះដូង​។ ​៥. ស្រូវ​សាលី​៖ អ្នក​គួរ​មាន​ស្រូវ​សាលី​ទុក​ទទួលទាន ព្រោះ​វា​ផ្ទុក​វីតាមីន B1 ដែល​រាងកាយ​ត្រូវការ​ជា​ចាំបាច់​។ ៦. ​តែ​បៃតង​៖ ជា​ប្រភព​សារធាតុ Polyphenol និង អង់​ទី​អុកស៊ីដ​ង់ ដែល​ជួយ​ការពារ​មនុស្ស​ពី​ជំងឺមហារីក ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល (​ស្ត្រូ​ក​) និង​ជំងឺ​បេះដូង​។ ​៧. គ្រាប់​អាល់​ម៉ុង​៖ ជា​ប្រភព​កាក​សរសៃ​ហ្វៃ​បឺ​រ និង​សម្បូរ​កាល់ស្យូម​ជួយ​ដល់​ឆ្អឹង​រឹងមាំ​៕

អានបន្ត

ប្រើ៣វិធីនេះ ទោះស្បែកក្រិនខ្មៅត្រង់កន្លែងណាក៏អាចកម្ចាត់អស់ដែរ!

ស្បែកក្រិនខ្មៅភាគច្រើនតែងតែកើតមាននៅកន្លែងកែងដៃ កែងជើង ជង្គង់ និងនៅតាមក្រញរដៃជាដើម ហើយមិនថាតែមនុស្សស្រីនោះទេដែលកើតមាន សូម្បីតែមនុស្សប្រុសក៏អាចកើតបានដែរ។ តើបញ្ហាមួយនេះធ្វើអោយអ្នកមានអារម្មណ៍ថាទើសទាល់ខ្លាំងណាស់មែនទេ? ដើម្បីដោះស្រាយបញ្ហានេះបាន អ្នកអាចប្រើប្រាស់តាមវិធីធម្មជាតិ។ ខាងក្រោមនេះជាវិធីធម្មជាតិយ៉ាងសាមញ្ញៗ៣យ៉ាងដែលជួយកម្ចាត់ស្បែកក្រិនខ្មៅយ៉ាងមានប្រសិទ្ធភាព ហើយថែមទាំងជួយអោយស្បែករបស់អ្នកមានសំណើមល្អថែមទៀតផង។ ក្រូចឆ្មារ ១.យកក្រូចឆ្មារស្រស់មួយផ្លែ ពុះវាជាពីរ។ ២.ត្រដុសត្រង់កន្លែងដែលមានបញ្ហារយ:ពេល៣នាទី ទើបលាងសម្អាតវាចេញ។ ៣.សូមព្យាយាមអនុវត្តអោយបានរាល់ថ្ងៃ ជាតិអាស៊ីតនៃក្រូចឆ្មារនឹងកម្ចាត់កោសិកាចាស់ៗ ហើយជំរុញឲ្យកោសិកាស្បែកថ្មីដុះឡើងវិញ។ អម្ពិល និងទឹកឃ្មុំ ១.លាយទឹកអម្ពិលទុំ១ស្លាបព្រា ជាមួយនឹងទឹកឃ្មុំក្នុងកន្លះស្លាបព្រា។ ២.យកសរសៃននោងទុំ ត្រាំក្នុងល្បាយនេះឲ្យយូរ ហើយត្រដុសត្រង់កន្លែងមានបញ្ហាថ្នមៗ។ ៣.សូមអនុវត្ត ៣ទៅ៤ដងក្នុងមួយសប្តាហ៍ បញ្ហាស្បែកក្រិនខ្មៅនឹងកាត់បន្ថយបន្តិចម្តងៗ។ ស្ករត្នោត និងទឹកដោះគោស្រស់ ១.សូមលាយស្ករត្នោត១ស្លាបព្រា ជាមួយនឹងទឹកដោះគោកន្លះស្លាបព្រា។ ២.កូរឲ្យរលាយ ទើបយកទៅជូតត្រដុសថ្នមៗប្រហែលជា ៥នាទី។ ៣.បន្ទាប់មក អ្នកត្រូវលាងសម្អាតចេញឲ្យបានស្អាត។ ៤.សូមអនុវត្តមួយសប្តាហ៍៣ដង ស្បែកក្រិនខ្មៅនឹងជ្រះបណ្តើរៗ ហើយមានសភាពទន់រលោងឡើងវិញ៕

អានបន្ត

រកបានហើយ! ឱសថដ៏អស្ចារ្យជួយព្យាបាលជំងឺសាហាវបានជាច្រើនមុខ

ផ្លែញ ជាឱសថដ៏អស្ចារ្យជួយព្យាបាលជំងឺសាហាវបានជាច្រើនមុខ! ជួយពន្យឺតភាពចាស់ជរា ជួយទប់ស្កាត់ជំងឺមហារីក បំបាត់មុន ទឹកនោមផ្អែម កំចាត់ជាតិពុលក្នុងខ្លួន ខ្សោយក្រលៀន ជួយ share ចែកគ្នាដឹងផង! វិធីធ្វើ៖ – យកផ្លែញ៉ចាស់ៗចំនួន១០គីឡូ យកមកលាងសំអាតហើយទុកសំដិលក្នុងកញ្ជែងចោលវាទុំខ្លួនវា។ – បន្ទាប់មកយកស្កសរ៤ខាំ (ដាក់ទឹកឃ្មុំសុទ្ធកន្លះលីត្រជំនួសកាន់តែប្រសើរ) ប្រឡាក់ហើយដាក់ចូលក្នុងកែវ ១៨ថ្ងៃ ឬ២០ថ្ងៃ។ – យើងអាចយកមកដាក់ក្នុងកន្ត្រងកាហ្វេពូតយកទឹកចាក់ចូលក្នុងដប រួចដាក់ក្នុងទូទឹក កក។ – សូមបញ្ជាក់ពេលធ្វើរួចហើយកុំបើកគំរបអោយសោះខ្យល់ចូលនាំមកមានដង្កូវ។ *វិធីធ្វើមួយបែបទៀត៖ – ផ្លែញទុំ ១០ផ្លែ -ទឹកស្អាតកន្លះលីត្រ – ទឹកឃ្មុំ ១កូនកែវ – ទឹកស្ករស២២ស្លាព្រា – អំបិល ១ស្លាបព្រាកាហ្វេ – ដាក់ចូលក្នុងក្រឡគ្របទុករយៈពេលប្រមាណ២០ថ្ងៃចាំយកវាប្រើ។ * វិធីប្រើ៖ – ពេលញ៉ាំ១ថ្ងៃ ៣ទៅ៤ដង ញ៉ាំរាល់មុនបាយពោះទទេទើបមានប្រសិទ្ធភាពខ្ពស់ ញ៉ាំម្ដង១ពែងអាកោរ។ – អាចជួយព្យាបាលជំងឺមួយចំនួន ដូចជា៖ ឈឺក្រពះ តំងនោម ពោះវៀន […]

អានបន្ត

ហេតុអ្វីប្រុសៗចូលចិត្ត​មើល​សុដន់​មនុស្ស​ស្រី?

តាម​លក្ខណៈ​ធម្មជាតិ មនុស្ស​ប្រុស​ចូលចិត្ត​មើល​សុដន់​មនុស្ស​ស្រី។ ពេល​ជួបគ្នា មនុស្ស​ប្រុស​នឹង​ចំណាយពេល​ច្រើន​ក្នុង​ការមើល​សុដន់​មនុស្ស​ស្រី​ដោយ​ក្តី​ស្រឡាញ់​ជាង​កន្លែងផ្សេងៗទៀត​នៃ​រាងកាយ​របស់​នាង។ ប៉ុន្តែ​មនុស្ស​ប្រុស​ភាគច្រើន​មិនបាន​ដឹង​អំពី​ធាតុពិត​របស់​សុដន់​មនុស្ស​ស្រី​ច្រើន​ទេ ហើយ​អ្នក​ពួកគេ​ក៏​នឹង​អាចនឹងទទួល​បាន​ប្រយោជន៍​អ្វី​ក្រៅតែពី​ការសប្បាយ​ភ្នែក​នោះដែរ។ ប្រសិនបើ​អ្នកដឹង​ច្រើន​ពី​រឿង​សុដន់ វា​នឹង​អាចធ្វើអោយ​អ្នកទទួលបាន​ផលប្រយោជន៍​ជាច្រើន​នៅ​ខណៈពេល​ណាមួយ ជាពិសេស​ពេល​អ្នកមាន​ដៃគូ​ស្នេហា។ សុដន់​ជួយ​ស្ត្រី​អោយ​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ រឿងនេះ​ស្តាប់​មើលទៅ​ដូចជា​ពិតណាស់​ហើយ​មែន​ទេ? ការប៉ះពាល់​ទៅលើ​ក្បាល​សុដន់​ធ្វើអោយ​រំញោច​ដល់​ខួរក្បាល ដែល​ជម្រុញ​ដល់​សកម្មភាព​ប្រដាប់ភេទ។ ចំពោះ​មនុស្ស​ស្រី​មួយចំនួន ត្រឹមតែ​ការ​ស្ទាបអង្អែល​សុដន់ ក៏​អាចជួយ​អោយ​នាង​ឈានដល់​ចំណុចកំពូល​ផងដែរ។ មនុស្ស​ប្រុស​គួរ​លិ​ត និង​ថើប​គ្រប់កន្លែង​ទាំង​អស់នៃ​សុដន់​របស់​នាង បន្ទាប់មក​ប្រើ​ចុង​ម្រាមដៃ​ធ្វើការ​បបោសអង្អែល​ក្បាល​សុដន់​នាង​ទៀត​ទៅ។ ក្រោយពី​ច្របាច់​ក្បាល​សុដន់​នាង​ហើយ វា​គួរតែ​ដល់ពេល​លិ​ត​ក្បាល​សុដន់​ទៀត។ ដើម្បី​ជម្រុញអោយមាន​ភាព​ស្រើបស្រាល​កាន់តែខ្លាំង​ដល់​នាង​នោះ ចូរ​បៀម​ទឹកកក​មួយ​ដុំ​ក្នុង​មាត់​ផង​ទៅ​ពេល​ប្រើ​អណ្តាត​លិ​ត។ ចំណុច​សំខាន់បំផុត​ក្នុង​រឿងនេះ គឺ​បុរស​ត្រូវតែ​អត់ធ្មត់​អោយបាន​ច្រើន ដើម្បី​ផ្តល់​សេចក្តីសុខ​ដល់​មនុស្ស​ស្រី។ មិនត្រូវ​ផ្តោតអារម្មណ៍​តែមួយ​កន្លែង​ឡើយ គួរតែ​ចងចាំ​ថា ទ្រូង​ទាំងមូល​របស់​នាង​ក៏មាន​សារៈសំខាន់​ដែរ។ ក្បាល​សុដន់ គឺជា​កន្លែង​ដែលមាន​រំញោច​ពេល​ស្ទាប​ប៉ុណ្ណោះ។ នៅ​ចន្លោះ​ម៉ោង ១០ ទៅ​ម៉ោង ២ ផ្នែក​ខាងលើ​សុដន់ គឺជា​កន្លែង​ដែលមាន​រំញោច​ខ្លាំង​បំផុត ហើយ​កន្លែង​បន្ទាប់ គឺ​តំបន់ខ្មៅៗនៅ​ជុំវិញ​ក្បាល​សុដន់ និង​កន្លែង​ក្រោយ​គេ គឺ​ក្បាល​សុដន់។ សុដន់​ម្ខាង​អាច​ធំ​ជាង​ម្ខាង​ទៀត មិនចាំបាច់​មានការ​ភ្ញាក់ផ្អើល​អ្វី​ទេ បើសិនជា​សុដន់​នាង​ម្ខាង​តូច ឬ​ធំ​ជាង​ម្ខាង​នោះ។ សុដន់​របស់​មនុស្ស​ស្រី​ឆ្លើយតប​ទៅនឹង​សកម្មភាព​របស់​អរ​ម៉ូ​ន​អឹ​ស​ស្ត្រូ​ហ្សែ​នខុសៗគ្នា​ក្នុងពេល​ពេញវ័យ។ ស្ត្រី​ប្រហែលជា ៦៥ ភាគរយ​មាន​ទំហំ​សុដន់​មិន​ស្មើគ្នា ហើយ​ភាគច្រើន សុដន់​ខាងឆ្វេង​ធំ​ជាង​ខាងស្តាំ។ ប៉ុន្តែ បើសិន​ការរីក​ធំ​នោះ​ជា​លក្ខណៈ​ធ្វើអោយ​ស្ត្រី​យល់ថា​មាន​ដុំ ឬ​សុដន់​តឹង​ខ្លាំង​វិញ វា​អាចជា​សញ្ញា​នៃ​ការបង្ក​រោគ […]

អានបន្ត

រកបានហើយ សម្រាប់អ្នកកើតជំងឺគ្រុនពោះវៀន រលាកពោះរៀន រ៉ាំរៃដែលលេបថ្នាំមិនជា

ដំណឹងល្អ ឱសថនេះព្យាបាលដោយមិនអស់ប្រាក់បានផលពិតៗ អ្នកកើតជំងឺគ្រុនពោះវៀន រលាកពោះរៀន រ៉ាំរៃដែលលេបថ្នាំមិនជា ជួយចែករំលែកបន្តដល់អ្នកឈឺផងដូចជាការធ្វើបុណ្យផងដែរ! សម្រួលដោយ៖ អ៊ាង សុផល្លែត Facebook.com/SOPHALLETH ខ្ញុំញ៉ាំទឹកដូងត្រាំចេកណាំវ៉ាចាស់គ្រប់៧ផ្លែថ្ងៃនេះហើយ។ វាជាឱសថពិសេសដែលលោកប្ដីខ្ញុំមិននឹកស្មានដល់ហើយក៏លោកប្ដីខ្ញុំគាត់មិនចង់ជឿទាល់តែសោះ តែពេលនេះខ្ញុំជាភរិយាបានជាដោយសារទឹកថ្នាំធម្មជាតិនេះ លោកប្ដីធ្វើទុកឱ្យ១ព្រឹក១ផ្លែៗ រហូតគ្រប់៧ផ្លែថ្ងៃនេះ វាជាទឹកថ្នាំងាយរកមិនមានចំណាយលុយកាក់អស់ច្រើនទេអស្ចារ្យណាស់ ថ្នាំគ្រុនពោះវៀន គឺរលាកពោះវៀនហ្នឹងឯង ជាហើយមិនចេះលាប់ឡើងវិញទេ។ នេះជាវិធីដែលប្អូនស្រី Moly Moly អនុវត្តបានជាដោយផ្ទាល់។ វិធីធ្វើ៖ – ដំបូងយកចេកណាំវ៉ាចាស់ចំនួន៣ផ្លែ លាងទឹកឲ្យស្អាត ចិតក្បាល និងកន្ទុយចេញ – ហាន់ជាចំណិតស្តើងៗ កាប់ដូងខ្ចីល្មម១ផ្លែ រួចដាក់ចំណិតចេកនោះចូលត្រាំរយៈពេលប្រមាណ១០-១៥នាទី – រួចហូបវារាល់ព្រឹកចំនួន១ផ្លែ រហូតដល់រយៈពេល១អាទិត្យនឹងបានជាសះស្បើយ។ សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

អានបន្ត

រកបានហើយ សម្រាប់អ្នកដែលកើតដំបៅទឹកនោមផ្អែម កើតពិសលេបថ្នាំមិនត្រូវ សូមជួយ share ផង!

រកបានហើយ សូមជួយ share ផង! អ្នកដែលកើតដំបៅទឹកនោមផ្អែម កើតពិសលេបថ្នាំមិនត្រូវ ប្រតិកម្មអាឡែហ្ស៊ីស្បែក សត្វមានពិសខាំ ឬទេច សូមជួយដល់អ្នកដែលមានទុក្ខផងមិនអស់ប្រាក់ទេដូចជាការធ្វើបុណ្យផងដែរ! ថ្ងៃនេះខ្ញុំបង្ហាញបង្អូនទាំងអស់គ្នា ដែលនៅក្នុងបណ្ដាញ Fb អោយបានដឹង និងស្គាល់ច្បាស់បន្ថែមទៀតអុំពីរុក្ខជាតិដែលមានប្រយោជ៏សុំខាន់ដែលអាចជួយជីវិតមនុស្ស និងសត្វអោយរួចផុតពីគ្រោះថ្នាក់បាន។ រុក្ខជាតិនេះឈ្មោះដើម ម្ជុលពេជ្រ វាអាចជួយព្យាបាលជម្ងឺដូចជា ដុំបៅទឹកនោមផ្អែម គ្រុនឈាម ពងបែកក្នុងមាត់ កើតរឺម បូសឈឺធ្មេញ ពស់ចឹកក្អែបខាំ ខ្ទួយទិច វាអាចបង្ក្រាបពឹសបានគ្រប់មុខ ទាំងជម្ងឺពឹស ទាំងសត្វពឹសចឹក ឬ ទិច ដ៏ពូកែសាកសិទ្ធ។ ប្រសិនបើយើងសង្សយ័នៅក្នុងខ្លួនយើងប្រហែលជាកើតពឹសយើងត្រូវបេះស្លឹកដែលចាស់ៗចុំនួន ៧ឬ ឮ៨សន្លឹក លាងទឹកអោយស្អាត ដាក់ចូលក្នុងមាត់ហើយទុំពា វាអោយម៉ត់បន្តិចសឹមផឹកទឹកតាមក្រោយ មួយថ្ងៃបីដង ក្រោយបាយរួច វាមានប្រសិទ្ធភាពខ្លាំងណាស់។ ក្រុមគ្រួសាររបស់ខ្ញុំផ្ទាល់ធ្លាប់ប្រើទើបដឹងច្បាស់ពីផលប្រយោជ៏របស់វា ជាពិសេសមួយអាទិត្យមុននេះខ្ញុំបានឈឺដូចក្មួយស្រីនេះអញ្ចឹង កាលពីក្បាលព្រលប់ខ្ញុំមិនបានឈឺអ្វីទាំងអស់ ដល់ពេលខ្ញុំគេងលក់ ដល់ម៉ោង២ ភ្ញាក់ដឹងខ្លួន ស្រាប់តែឈឺជើង ឈឺកន្លែងដូចក្មួយស្រីអញឹង ឈឺយ៉ាងខ្លាំងមិនអាចដើរចូលបន្ទប់ទឹកបាន ខ្ញុំបានសង្យយ័ថាកើតពឹស ខ្ញុំក៏ញាំស្លឹកវាមួយថ្ងៃបីដង ក្រោយមកវាក៏បានជាដូចធម្មតាវិញ បើយើងកើតពឹសមើលថ្នាំពេទ្យមិនងាយត្រូវទេ ដូចក្មួយស្រីជាដើម […]

អានបន្ត

ជួយស៊ែរផង! ឃើញខ្ទឹមសដុះពន្លកសូមកុំបោះវាចោលទៀត វាជាឱសថដ៏អស្ចារ្យ! អាចឲ្យយើងជៀសផុតពីជំងឺមហារីកកាចសាហាវ១៤ប្រភេទឯណោះ!

– អត្ថបទដោយ៖ អ៊ាង សុផល្លែត Facebook.com/SOPHALLETH ពន្លកខ្ទឹមសដែលបានដុះចេញក្នុងកំឡុងរយៈពេល ៥ទៅ១០ថ្ងៃ គឺពិតជាមានបរិមាណប្រឆាំងអុកស៊ីតកម្មខ្លាំងជាងគេបំផុត ដើម្បីការពារដើមរបស់វា។ – ធ្វើអោយប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំ – ផ្តល់នូវការការពារការស្ទះសរសៃឈាមបេះដូង – មានសមត្ថភាពក្នុងការជួយទប់ស្កាត់ជំងឺមហារីក១៤ប្រភេទ – មានប្រសិទ្ធិភាពការពារបាក់តេរី, ផ្សិត, មេរោគ, ប៉ារ៉ាស៊ីតដោយគ្មានជាតិពុលណាមួយដល់រាង្គកាយឡើយ។ ការសិក្សាថ្មីមួយបានបង្ហាញថាពន្លកខ្ទឹមស មានអុកស៊ីដកម្មដែលមានលក្ខណៈសម្បត្តិយ៉ាងច្រើន។ ការស្រាវជ្រាវនេះបានបញ្ជាក់ថានៅពេលដែលពន្លកខ្ទឹមសប្រែជាបៃតង បន្ទាប់មកវាបង្កើតសមាសធាតុជាច្រើនបន្ថែមទៀតសម្រាប់ការការពារដើមរបស់វា។ ពន្លកនេះបង្កើនប្រព័ន្ធការពារខ្លាំងដើម្បីទប់ទល់ការវាយប្រហារពីបាក់តេរី មេរោគ និងសត្វល្អិតក្នុងអំឡុងពេលដំណុះ។ វិធីប្រើ គឺយើងអាចយកខ្ទឹមសដែលមានដុះពន្លកនេះយកទៅជាគ្រឿងផ្សំហូបឆៅ១កំពិសជាប្រចាំថ្ងៃ ឬចំអិនអាហារ និងការទទួលទានទូទៅជំនួសខ្ទឹមសធម្មទា ព្រោះវាមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាព និងជួយការពារទប់ស្កាត់ពីជំងឺមហារីកយ៉ាងមានប្រសិទ្ធិភាពផងដែរ។ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

អានបន្ត

អ្នកវិទ្យាសាស្ត្រស្រាវជ្រាវឃើញថាស្ត្រីដែលមាន ភ្លៅ ត្រគាក និងកំប៉េះគូថធំ ត្រូវបានជឿថា អាចបង្កើតកូន ដែលមាន ភាពវៃឆ្លាត

អ្នកវិទ្យាសាស្ត្រទើប នឹងបានបញ្ចេញ របាយការណ៍មួយ ដែលបានស្រាយចម្ងល់ ជាយូរមកហើយ អំពីមូលហេតុ ដែលស្ត្រីធាត់ជាង បុរសព្រោះថា ពួកគេត្រូវការ ភ្លៅ ត្រគាក និងកំប៉េះគូថ ធំៗ ដើម្បី អាចបង្កើតកូន ដ៏ឆ្លាតម្នាក់បាន។ យោងតាមប្រភព របាយការណ៍របស់ ក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Pittsburgh សហរដ្ឋអាមេរិក បានឲ្យដឹងថា បរិវេណសំខាន់ៗ របស់ស្ត្រី ដូចជា ភ្លៅ ត្រគាក និង កំប៉េះគូថ ដែលមានភាព ធំធាត់ និងសំបូរ សារជាតិខ្លាញ់ គឺជាមុខងារ ដ៏សំខាន់សម្រាប់ ផ្តល់នូវការ អភិវឌ្ឍន៍យ៉ាងខ្លាំង ទៅដល់ ខួរក្បាលរបស់ កូនដែលទើប នឹងកើត។ លោកសាស្ត្រាចារ្យ Will Lassek អ្នកដឹកនាំ ក្នុងការស្រាវជ្រាវ មួយនេះ បានពន្យល់ថា “សារធាតុខ្លាញ់ នៅបរិវេណទាំងនេះ គឺជាឃ្លាំង មួយសម្រាប់ ស្ថាបនាខួរក្បាល របស់ទារក។ […]

អានបន្ត