តើ​អ្នក​ជឿ​ថា​មាន​ខ្មោច​ទេ​?

វា​ជា​រឿង​មួយ​ដែល​មនុស្សលោក​មិន​អាច​បកស្រាយ​បានច្បាស់លាស់​អស់​ជាច្រើន ​សតវត្ស​មកហើយ​។​លោក Jason Hawes ស្ថាបនិក​ក្រុម​អ្នកស្រាវជ្រាវ T.A.P.S. (The Atlantic Paranormal Society) មិន​បាន​ជឿ​ទៅលើ​រឿង​ខ្មោច ព្រា​យ បិសាច​នោះ​ទេ រហូត​ដល់​គាត់​បាន​ជួប​ព្រឹត្តការណ៍​ដែល​មិន​គួរអោយ​ជឿមួយ​ដោយ​ផ្ទាល់​ភ្នែក។​ មនុស្ស​ដែល​មិន​ធ្លាប់​បាន​ជួបប្រទះ​ព្រឹត្តិការណ៍​នេះ​ដោយ​ខ្លួនឯង នៅ​តែ​ឆ្ងល់ បដិសេធ និង​មិន​ជឿ​ទៅលើ​ដួងវិញ្ញាណ ខ្មោច ឬ​ជីវិត​បន្ទាប់ពី​ការស្លាប់​នោះ​ទេ​។​​បន្ទាប់​ពី​ការស្លាប់ ពិតជា​មាន​ជីវិត​ថ្មី​មួយទៀត​មែន​ទេ​? ​សូម​ចូលរួម​ជាមួយនឹង​នាង Kelly Roncace ជា​អ្នកនិពន្ធ និង​អ្នក​ស៊ើបអង្កេត​ទៅលើ​ព្រលឹង​ខ្មោច​។​“​រឿង​មួយ​ដែល​យើង​អាច​ដោះស្រាយ​ ជាមួយនឹង​មនុស្ស​សង្ស័យ​លើ​ដួងព្រលឹង​ទាំងនោះ គឺ​អោយ​ពួកគេ​សាកល្បង​ដោយ​ខ្លួនឯង អោយ​ពួកគេ​ជឿ​លើ​អ្វី​ដែល​ពួកគេ​គិត និង​ចង់បាន​”​។ នេះ​ជា​សំដី​របស់​នាង Sara Lowell មក​ពី​ក្រុម​អ្នកស្រាវជ្រាវ​រឿង​ខ្មោច S & D Paranormal Society​។ “​អ្នក​មិន​អាច​ផ្តាស់​ប្តូរ​គំនិត ជំនឿ​របស់​ពួកគេ​បានឡើយ​។ គំនិត​ដែល​ល្អ​នោះ​គឺ នាំ​ពួកគេ​ទៅ​កន្លែង​ដែល​អ្នក​បាន​រកឃើញថា​មាន​ដួងព្រលឹង ហើយ​អោយ​ពួកគេ​សាកល្បង​ដោយ​ខ្លួនឯង​”​។​ ​លោក Doug Hogate Jr នៅ​ក្រុម​ស្រាវជ្រាវ JUMPS (Jersey Unique Minds Paranormal Society) […]

អានបន្ត

រឿង ឆ្កែ​មើល​ឃើញ​ខ្មោច

ខ្ញុំ​បាទ​ធ្លាប់​បាន​ឮ​ម្ដាយ​នឹង​ឪពុក​ខ្ញុំ​គាត់​និទាន​ប្រាប់​ខ្ញុំ​ថា ៖ បើ​ឮ​ឆ្កែ​លូ ឬ ព្រុស​នៅ​ពេល​កណ្ដាល​អាធ្រាត្រ​ស្ងាត់ នៅ​ភូមិ​ណា ស្រុក​ណា ដែល​ក្រៅ​អំពី​ក្រុង ព្រោះ​ពុំ​សូវ​មាន​មនុស្ស​កុះករ​ក្នុង​ពេល​យប់ ស្រុក​ភូមិ​នោះ ៗ ច្រើន​កើត​ជំងឺ ពុំ​សូវ​បាន​សេចក្ដី​សុខ​ទេ ត្បិត​ខ្មោច​បិសាច វា​ដើរ​រាតត្បាត​ធ្វើ​មនុស្ស​ឲ្យ​ឈឺ​ចាប់​សឹង​តែ​គ្រប់​ៗ គ្នា ព្រោះ​ឆ្កែ​មើល​ឃើញ​ខ្មោច ។ ដំណើរ​ចាស់​ៗ ថា ឆ្កែ​មើល​ឃើញ​ខ្មោច​នោះ អាស្រ័យ​ដោយ​រឿង​ដើម​ថា ៖ យូរយារ​ណាស់​មក​ហើយ មាន​បុរស​ម្នាក់ ដើរ​ទៅ​មើល​គេ​លៀង​មេមត់ ប៉ុន្តែ​មិន​បាន​ប្រាកដ​ឈ្មោះ បុរស​នោះ​ដើរ​ក្បែរ​ដី​ទួល​មួយ​ដែល​មាន​ព្រៃ​ស៊ុម​ទ្រុម គេ​កប់​ខ្មោច​ក្នុង​ព្រៃ​នោះ​ជា​ច្រើន ។ លុះ​ដល់​ទន្ទឹម​ព្រៃ​នោះ មាន​ខ្មោច​ស្រែក​ហៅ​គាត់​ថា ៖ ពូ ៗ ផ្ដាំ​ទៅ​ប្រាប់​ប្រពន្ធ​ឲ្យ​មក​ផង ។ បុរស​នោះ​មិន​ចេះ​ខ្លាច​ខ្មោច​ទេ គាត់​ដឹង​ថា​ខ្មោច​ហៅ​ពិត​ណាស់ ប៉ុន្តែ​គាត់​ធ្វើ​ព្រងើយ ហើយ​ឆ្លើយ​ទៅ​វិញ​ថា ៖ -ប្រពន្ធ​ឯង​នៅ​ឯ​ណា ? ខ្មោច​ឆ្លើយ​មក​វិញ​ថា ៖ -ប្រពន្ធ​ខ្ញុំ នៅ​ឯ​ផ្ទះ​គេ​លៀង​អារក្ស​ឯ​នោះ ! បុរស​ឮ​ហើយ សួរ​ទៅ​វិញ​ថា ៖ -ចុះ​ឯង ឲ្យ​អញ​ប្រាប់​ម៉េច​បាន ? […]

អានបន្ត

ជំនឿ​លើ​អព្ភូតហេតុ សំណាង​ល្អ និង​សំណាង​អាក្រក់

តើ​លោក​អ្នក​ធ្លាប់​​ឮ​​ពាក្យ​មួយ​ឃ្លា​ថា “កុំ​បោស​សំអាត​មុខ​ផ្ទះពេល​ព្រះអាទិត្យ​លិច ព្រោះ​​សំណាង​អាក្រក់​នឹង​មក​ផ្ទះ​អ្នក” ដែរ​ឬ​ទេ? នេះ​ជា​ជំនឿ​​មួយ ដែល​ចាស់ៗ​តែង​និយាយ​ប្រាប់​កូន​ចៅ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​បាត់​លាភ​សំណាង។ ​ខាងក្រោយ​នេះ ជា​អប្បិយជំនឿ​ខ្លះៗ​មួយ​ចំនួន​ទៀត​ ដែល​ប្រជាជន​មួយ​ចំនួន​លើ​ពិភពលោក​ជឿ ហើយ​ក្នុង​នេះ​ក៏​មាន​ជំនឿ​របស់​ប្រជាជន​ខ្មែរ​​ដែរ។ -សត្វ​ស្លាប​​ហើរ​ចូល​បង្អួច​ផ្ទះ នាំ​មក​នូវ​សំណាងអាក្រក់ – សត្វ​ស្លាប​​​មួយ​ដែល​គេ​យក​ចូល​ផ្ទះ​ថ្មី​តាមទ្វារ នាំ​មក​នូវ​សំណាង​ល្អ​​ – សុបិន​ឃើញ​អ្វី​ដដែលៗ​បី​ដង សុបិន​នឹង​ក្លាយ​ជា​ការពិត – ព្រលឹង​ខ្មោច​ព្រាយ​បិសាច មិន​អាច​ធ្វើ​អ្វី​អ្នក​បាន​ទេ បើ​អ្នក​ឈរ​ក្នុង​រង្វង់​មូល – បើ​ចង់​បាន​សំណាង​ល្អ អ្នក​ត្រូវ​ពាក់​អាវ​ថ្មី​បែរ​​មុខ​ទៅ​ទិស​ខាងកើត – មាន​សត្វ​ចង្រិត​នៅ​​ក្នុង​ផ្ទះ គឺ​មាន​សំណាង – ពេល​នរណា​ម្នាក់​ក្នុង​ផ្ទះ​ឈឺ ហើយ​មាន​ឆ្កែ​ស្រែក​ថ្ងូរ​​ពេល​យប់ ជា​ប្រផ្នូល​អាក្រក់ – ក្រចក​សេះ​ដែល​ភ្ជួរ​ក្នុង​បន្ទប់​ដេក នាំ​ឱ្យ​មាន​​សុបិន​ល្អ – ទុក​ដុំ​​សក់​កូន​ក្មេង​កាត់​​លើក​ដំបូង ​នាំ​​មកនូវ​សំណាង​ល្អ – ដានជើង​ទន្សាយ​នាំ​​មក​នូវ​សំណាង​ល្អ -បើ​មាន​រង្វង់​ជុំវិញ​ព្រះចន្ទ នឹង​មាន​ភ្លៀង​ធ្លាក់​បី​ថ្ងៃ​ជាប់​គ្នា – បើ​ទទួល​បាន​អាហារ​មួយ​ចាន ចាន​នោះ​មិន​គួរ​ប្រគល់​ឱ្យ​គេ​វិញ​ដោយ​មិន​មាន​អ្វី​នោះ​ទេ – ខ្ទឹម​ស​ការពារ​ព្រលឹង​អាក្រក់ និង​បិសាច​ជញ្ជក់​ឈាម – ទាហាន​រ៉ូម៉ាំង​សម័យ​បុរាណ តែង​សង្កេត​មើល​ស្រមោច បើ​ស្រមោច​ខាំ​គ្នា​បាន​ន័យ​ថា សត្រូវ​នៅ​ក្បែរ​ – […]

អានបន្ត