របៀបធ្វើ៖ នំសរសៃមាស ឬ នំវ៉ោយ (មានវីដេអូ)

គ្រឿងផ្សំ៖ ពងមាន់ក្រហម និង ស្ករស របៀបធ្វើ ៖ ១- គោះពងមាន់ ស្រង់យកតែស៊ុតពណ៌ក្រហមសុទ្ធ ២- យកម៉ាស៊ីនវាយអោយឡើងសាច់នំ ប្រហែលកន្លះម៉ោង។ ឬក៏ធ្វើដៃក៏បានដែរ តែត្រូវការពេល មួយម៉ោង ដើម្បីអង្គុយកូរវាយម្សៅ។ ៣- ដាំទឹកស្ករអោយខាប់ ទើបយកសាជីដែក ឬ យកក្រដាសរឹង ដែលគេគួចអោយកើតជារាងសាជី មានគូថប្រហោងតូចមួយ។ ៤- យកទឹកពងមាន់ដែលវាយបាន ទៅចាក់ក្នុងសាជី ហើយរោយទៅលើទឹកស្ករ តម្រៀបលើគ្នា អោយមានរបៀប។ ៥- ពេលសរសៃនំអណ្តែតឡើង គេអាចដួសយកទៅទុកអោយត្រជាក់ឧណ្ហៗ ដើម្បីរៀបចំអោយល្អ សម្រាប់ដាក់ក្នុងថាសថ្មី ដើម្បីបម្រើគ្រួសារ ឬ ភ្ញៀវ។ ៦- ខ្ញុំមិនប្រើម្សៅទេ ប្រើពងមាន់សុទ្ធ ។នៅផ្សារ គេដាក់ម្សៅថែម ដើម្បីលក់បានចំណេញ ប៉ុន្តែ នៅពេលត្រជាក់ នំក្លាយជារឹង ហើយស្វិត។ ទឹកស្ករ ១គីឡូ ទឹក១លីត្រកន្លះ។ បើមិនចង់បានផ្អែមពេក សូមដាក់ ទឹក២លីត្រ។ នៅពេលដាំទឹកស្ករ សូមដាំទឹកអោយពុះសិន […]

អានបន្ត

របៀបធ្វើ បាយក្រឡាន

ក្រឡាន ជាបរិវារសព្ទ ក្លាយមកពីពាក្យថា ក្រឡានជុំជើងក្រឹង ក្រឡឹងជុំជើងក្រាន។ បាយក្រឡាន គឺជាបាយដែលគេដាំក្នុងបំពង់ប្ញស្សី ដុតជុំវិញភ្នក់ភ្លើង ដែលមនុស្សចាស់បុរាណ ជាពិសេស អ្នកដើរព្រៃ ចូលចិត្តដណ្តាំ សម្រាប់បរិភោគ។ របៀបធ្វើ ៖ ១- ត្រាំអង្ករដំណើបបួនម៉ោង ហើយស្រង់សម្រស់ចេញ។ ២- កោសដូងពូតយកខ្ទិះដើម ដាក់ដាំអោយពុះ កូរដាក់ស្ករបន្តិចអំបិលបន្តិច អោយប្រៃផ្អែមឡមៗ ហើយរំលត់ភ្លើងចេញ។ ៣- ចាក់អង្ករចូល កូរលាយចូលជាមួយខ្ទិះអោយសព្វ។ ៤- កាប់ឬស្សីស្រុក ធំពេញចំណាស់ មានកម្រាស់ល្មម អោយខ្លីៗ ជាកង់ៗ។ ៥- ច្រកអង្ករចូល ហើយយកស្រកីដូង ជ្រលក់ទឹក ចុកបំពង់អោយជិត។ ៦- ដាក់បំពង់ឬស្សីដុតលើភ្លើង អោយឆេះសំបកមួយជុំ ទើបដាក់ភ្ញំ ដោយដាក់បំពង់ឬស្សីផ្កាប់ក្បាលចុះក្រោម។ ៧- ពេលបរិភោគ ត្រូវសកសំបកឬស្សីចេញសិន ទើបបកយកសាច់បាយ មកទទួលទាន ជាមួយត្រីងៀត ឬ អំបិលម្ទេស ជាដើម

អានបន្ត

សាករៀនធ្វើនំផ្លែអាយទាំងអស់គ្នា

នៅថ្ងៃនេះ​ យើងខ្ញុំសូម​​បង្ហាញពី​វិធី​ធ្វើនំផ្លែអាយទាំងអស់គ្នា។ នំផ្លែអាយមានឈ្មោះហៅផ្សេងៗជាច្រើនទៀតដូចជា នំស្នូល​ដូង​ជាមួយ​ស្ករត្នោត នំសម្លាប់ប្តី នំបង្កប់ស្ករ នំបំពួនស្ករ រឺនំកើតក្តីជាដើម។ ចង់​ដឹង​​ថា​នំ​មួយ​ប្រភេទ​នេះ​ត្រូវធ្វើ​យ៉ាងណា​​ខ្លះ សូម​អនុ​វត្ត​ទាំង​អស់​គ្នា​​ដូច​ខាង​ក្រោម៖ + គ្រឿងផ្សំ៖ – ម្សៅអង្ករដំណើប ១៥០ក្រាម – ខ្ទិះដូង ១៤០ក្រាម -​ សាច់ដូង​កោស​ធ្វើស្នូល ៣០០ក្រាម, ២០០ក្រាមទុក​ដាក់​ខាងក្រៅ – ស្ករត្នោត ២០០ក្រាម – ទឹក ៣ស្លាបព្រាបាយបាយ – អំបិល កន្លះស្លាព្រាកាហ្វេ + វិធីធ្វើ៖​ ១. មុន​ដំ​បូង​​​យកសាច់​ដូង​កោស​ ៣០០​ក្រាម​មក​​លាយ​ជា​មួយ​អំបិល​ឲ្យ​បាន​សព្វ។ ២. យក​ស្ករត្នោត​ដាក់​ចូល​ក្នុង​ឆ្នាំង​ ដាក់​ទឹក​ចូល​(សម្រាប់​ស្ករដុំ) រួច​ហើយ​កូរ​វា​រហូត​ទាល់​តែ​​ស្ករ​ឡើង​ជើង​អង្រ្កង ឬស្ករឡើងស្អិត។ ៣. ដាក់​សាច់​ដូង​ចូល​កូរ​វា​ជា​មួយ​ស្ករ​រហូត​ឲ្យ​ស្ករ និង​សាច់​ដូង​ស្អិត​ជាប់​ជា​មួយ​គ្នា​ ហើយ​ដាច់​ទឹក​ស្ករទើប​ដួស​វា​ទុក​ឲ្យ​ត្រ​ជាក់​។ ៤. បន្ទាប់​ពី​​ត្រ​ជាក់​ហើយ​យក​វា​មក​ធ្វើ​ជា​ដុំ​មូលៗ (​ធ្វើ​ស្នូល​នំ)​ តូច​ល្មម​តាម​ដែល​ចូល​ចិត្តធ្វើ​រហូ​ត​ទាល់​តែ​អស់​​។ ៥. យក​ម្សៅ​អង្ករ​ដំណើប​មក​លាយ​ជា​មួយ​ខ្ទិះ​ដូង​ ​កូរ​វា​​​ឲ្យ​ទៅ​ជា​ម្សៅ​​រួច​នួត​វាស្មាន​មើល​​​​ដែល​​ល្មម​អាច​យក​មក​​ខ្ចប់​ធ្វើ​នំបាន។ ៦. យក​ម្សៅ​​ម្តង​​ ១ដុំ​​ […]

អានបន្ត