ទិញរថយន្តបានមួយថ្ងៃ បណ្ដាលអោយម្ដាយស្លាប់ ព្រោះតែការធ្វេសប្រហែសរបស់កូន

ខេត្តពោធិសាត់៖ ករណីគ្រោះថ្នាក់មួយ បានកើតឡើងដោយសារតែ កូនទើបតែទិញរថយន្តថ្មីបាន១ថ្ងៃសោះ ហើយរៀបនឹងបើកចូលផ្ទះ ក៏ស្រាប់តែច្រឡំជាន់ហ្គែរ ស្មានថាជាហ្វ្រាំង បណ្ដាលអោយរថយន្តហោះទៅបុកម្តាយស្លាប់ភ្លាមៗ ខណៈពេលដែលម្តាយកំពុងបើកទ្វារអោយកូនរបស់គាត់ ។ ហេតុការណ៍នេះ បានកើតឡើង នៅពីថ្ងៃទី ១២ ខែកញ្ញា ២០១៧ ក្នុងសង្កាត់បន្ទាយដី ក្រុងពោធិសាត់ ខេត្តពោធិសាត់ ។

អានបន្ត

នៅស្ងាត់ៗ! ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពរថយន្តថ្មី គម្រោងចង់ប្ដូររថយន្តថ្មី

កញ្ញា ឱក សុគន្ធកញ្ញា គឺជាកំពូលតារាចម្រៀងប្រចាំ ផលិតកម្មរស្មីហង្សមាស ដែលកំពុងតែទទួលបាន ការចាប់អារម្មណ៍ និងទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ មហាជន និងការកោតសរសើរមិនដាច់ពីមាត់ នូវទឹកដមសម្លេង និងរូបសម្បត្តិដ៏ស្រស់ស្អាត លើសពីនេះទៀត កញ្ញាថែមទាំងមានភាពរួសរាយរាក់ទាក់ទៀតផង ដែលធ្វើអោយ Fan ជាច្រើនមានចិត្តស្រឡាញ់កញ្ញាជាខ្លាំង។ បច្ចុប្បន្ននេះគេឃើញថាកញ្ញា ពិតជាមានភាពមមាញឹកជាមួយនឹងការងារមិនចេះចប់ មានដូចជា ចេញបទចម្រៀងថ្មីៗ ថតស្ពតពាណិជ្ជកម្ម ឡើងខនសឺត នៅតាមខេត្តនានា ជារៀងរាល់សប្តាហ៍ និងត្រូវធ្វើជាគ្រូបង្វឹកនៅក្នុងកម្មវិធី “The Voice Kids Cambodia” ផងដែរ។ ជាមួយនឹងខិតខំរបស់កញ្ញានេះហើយ ដែលធ្វើអោយ កញ្ញា មានភាពល្បីល្បាញមកដល់សព្វថ្ងៃ ភាពជោគជ័យទាំងនេះហើយ ដែលជាកត្តាដែលធ្វើអោយតារាស្រីរូបនេះបានផ្លាស់ប្តូរនូវសម្ភារៈនិយមផ្សេងៗជាច្រើន ជាការពិតកាលពីប៉ុន្មានម៉ោងមុននេះ បានឃើញ កញ្ញាបានបង្ហោះរូបភាពរថយន្តថ្មី នៅក្នុងបណ្ដាញសង្គម IG របស់ខ្លួន ប៉ុន្តែ កញ្ញា មិននបានបញ្ចេញនូវម៉ាករថយន្តនោះឡើយ៕

អានបន្ត

លី ច័ន្ទ​សីហា សប្បាយចិត្តពេលដឹងថាមានផ្ទៃពោះ ប៉ុន្តែបែរជាខកចិត្តទៅវិញ នៅពេលទៅឆ្លុះអេកូនៅខែទី ៤

កាលពីមុនដំបូង លី ច័ន្ទ​សីហា បានប្រាប់ថា មិន​ថា​កូនប្រុសឬ​កូនស្រី​នោះទេ ក៏នាង​សប្បាយចិត្ត​ដែរ ព្រោះវាគឺជា​កំណើត​កូន​ដំបូង​របស់នាង ប៉ុន្តែ​ក្នុង​ក្តី​ស្រមៃរបស់​នាង​គឺបានធ្លាប់​គិតថា ប្រសិនជាកូន​ដំបូង​គឺទទួលបានកូនប្រុសគឺល្អ ក៏ប៉ុន្តែ​លទ្ធផល​ដែល​នាង​ទើបតែ​ពិនិត្យឃើញនោះ​គឺ​ពេទ្យ​បានប្រាប់ថា​កូនដែល​នៅក្នុង​ផ្ទៃ​របស់​នាង​គឺបែរជា​កូនស្រី​ទៅវិញ រឿងនេះ​បានធ្វើអោយនាង​មានការ​ខកចិត្តជាខ្លាំង ។ ​មិន​ថា​ក្រុមគ្រួសារ​ និងស្វាមី​របស់ លី ច័ន្ទ​សីហា សុទ្ធ​តែធ្លាប់មាន​ប្រ​ផ្នូរ​ថា កូនដែលនៅ​ក្នុង​ផ្ទៃ​របស់​នាង​គឺជា​កូនប្រុស រហូតបាន​ធ្វើអោយគ្រប់គ្នា​ត្រៀមខ្លួន​ដើម្បីទទួល​ស្វាគមន៍​សមាជិក​ថ្មី ដែលជា​កូនប្រុស​ដំបូងរបស់ លី ច័ន្ទសីហា ​ផងដែរ តែបន្ទាប់ពី​បានទៅកាន់​មន្ទីរពេទ្យ​ និងអោយ​ពេទ្យឆ្លុះ​អេកូ​មើល គឺស្រាប់តែ​មានលទ្ធផល​មិន​ដូច​អ្វីដែល លី ច័ន្ទ​សីហា ​​និង​គ្រួ​សារបាន​គិតទុក​នោះទេ ដំបូង​ឡើយនាង​ពិត​ជាមាន​អារម្មណ៍​មិនសូវ​សប្បាយចិត្តទេ និង បានខកចិត្ត​យ៉ាងខ្លាំង ។​ តែទោះបីជាមិន​សប្បាយចិត្ត ជាមួយទៅនឹង​លទ្ធផល​បែបនោះក្ដីក៏ លី ច័ន្ទ​សីហា នៅតែបាន​និយាយថា ទោះយ៉ាងណា​ក៏​ជា​កូន នាង​នឹង​ផ្តល់​ក្តី​ស្រឡាញ់​ដល់​កូន​នាង​យ៉ាងខ្លាំង​ក្លាបំផុត ។

អានបន្ត

យុវតីម្នាក់ តូចចិត្តធ្លាក់បាកឌុប ក៏ចងករធ្វើអត្តឃាតបញ្ចប់ជីវិត

ខេត្តកណ្តាល៖ ថ្ងៃទី១០ ខែ កញ្ញា ២០១៧ មានករណីចងក ធ្វើអត្តឃាតបញ្ចប់ជីវិត ដោយមូលហេតុ តូចចិត្តនឹងលទ្ធផលប្រលងធ្លាកបាក់ឌុបធ្លាក់របស់ខ្លួន ។ យុវតីគិគខ្លីនោះមានឈ្មោះ អោក សុភាព អាយុ ១៨ឆ្នាំ ជាសិស្ស រៀននៅថ្នាក់ទី ១២ នៃវិទ្យាល័យ ហ៑ុនសែនអង្គស្នួល រស់នៅភូមិ ត្រពាំងទួល ឃុំសំរងលើ ស្រុកអង្គស្្នល ខេត្តកណ្តាល ក្នុងនោះរឿងនោះផងដែរ គឺមានមហាជនជាច្រើនបានចូលរួមសម្តែងក្តីអាណិត មិនគួរណាយុវតីខាងលើគិតខ្លីបែបនេះ ទាល់តែសោះ ហើយនិងសូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពផងដែរ សង្ឃឹមថាគាត់ទៅអោតបានសុខចុះ។

អានបន្ត

សូមចូលរួមអបអរសាទរដល់ រ៉េត ស៊ូហ្សាណា ដែលបានប្រឡងបាក់ឌុបជាប់ជាស្ថាពរ និងទទួលបាននិទ្ទេស

ភ្នំពេញ៖ ថ្ងៃទី ១០ ខែ កញ្ញា ២០១៧ គឺជាថ្ងៃចេញលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល បានបញ្ចេញលទ្ធផលហើយ ។ នៅក្នុងនោះដែរ តារាចម្រៀងស្រីវ័យក្មេងរ៉េត ស៊ូហ្សាណាត របស់ផលិតកម្ម ហង្សមាស គឺទទួលបាននិទ្ទេស E ក្នុងការប្រលង ហើយលទ្ធផលនៃមុខវិជ្ជានីមួយរបស់គាត់គឺមាន -ខ្មែរទទួលបាននិទ្ទេស E -គណិតវិទ្យាទទួលបាននិទ្ទេស E -ជីវវិទ្យាទទួលបាននិទ្ទេស E -ប្រវត្តិវិទ្យាទទួលបាននិទ្ទេស C -គីមីវិទ្យាទទួលបាននិទ្ទេស C -រូបវិទ្យាទទួលបាននិទ្ទេស E និងភាសាបរទេសទទួលបាននិទ្ទេស B ហើយលំដាប់ពិន្ទុសរុបគឺ 82.658 ។ មានមហាជនជាច្រើនក៏បានធ្វើការចូលរួមអបអរសារទរ រ៉េត ស៊ូហ្សាណា ដែលគាត់ជាតារាចម្រៀងវ័យក្មេងមួយរូបនេះទោះបីជាគាត់មមាញឹកជាមួយនឹងការងារសិល្បៈយ៉ាងណាក៏ដោយ ក៏គាត់នៅតែប្រឡងជាប់និងទទួលបាននិទ្ទេសល្អផងដែរ៕

អានបន្ត

វិធីងាយៗដែលយើងអាចរកចំណូលយ៉ាងស្រួល

វិធីងាយៗដែលយើងអាចរកចំណូលយ៉ាងស្រួល សូមកុំទុកដីទំនេរចោលឥតប្រយោជន៍ របៀបជីកស្រះចិញ្ចឹម និងធ្វើចំណីត្រីធម្មជាតិចំណាយអស់តិច ជួយចែករំលែកដល់កសិករយើងបានជាប្រយោជន៍ផង! វិធីធ្វើស្រះដោយការជីក៖ – ជ្រើសរើសស្រះមានទំហំល្មម ២មx៤ម ៣មx៤ម ឬ៤មx៤ម។ – ជីកជម្រៅចុះក្រោមប្រមាណ១ម៉ែត្រ និងត្រូវមានជើងទេនៅតាមមាត់ស្រះប្រមាណ៤៥ដឺក្រេ បាតស្រះត្រូវរៀបចំឲ្យបានស្មើរល្អ។ – ដាក់ក្រាលប្រភេទផ្ទាំងប្លាស្ទិចដែលមាំស្វិតល្អ និងដាក់ដីគ្រប់សង្កត់ពីលើជាយផ្ទាំងប្លាស្ទិចនៅមាត់ស្រះផង។ – ដាក់ទឹកចូលកម្ពស់២/៣ នៃស្រះ។ – ដាក់ប្រភេទដីបាតត្រពាំងនៅបាតរបស់វាខ្លះកំរាស់ប្រមាណ ២សង់ទីមែត្រ។ – ដាក់ទឹកEM ១លីត្រ សម្រាប់ផ្ទៃស្រះ ៨ម៉ែត្រការេ។ – ដាក់កំប្លោក ត្រកួនខ្លះ និងចកតូចៗ ដើម្បីជាជម្រកដល់ត្រី ជួយបង្កើតចំណី និងបរិស្ថានធម្មជាតិក្នុងស្រះ ទុករយៈពេល ៥-៧ថ្ងៃក្រោយទើបអាចដាក់ត្រីចិញ្ចឹមបាន។ – ក្នុងទំហំស្រះ១ម៉ែត្រការេអាចដាក់ត្រីក្រាញ់បានប្រមាណ៥០ក្បាល ឬត្រីអណ្តែងប្រមាណ៣០ក្បាល។ វិធីធ្វើចំណីត្រីធម្មជាតិចំណាយអស់តិច ធាតុផ្សំមាន៖ ១ កន្ទក់២បាវជី ២ កាកដូង១បាវជី ៣ សាច់ត្រីម៉ដ្ឋ៦គីឡូក្រាម ៤ សណ្តែកសៀងកិន ៦គីឡូក្រាម ៥ អតិសុខុមប្រាណ EM […]

អានបន្ត

អានការបញ្ចេញមតិរបស់លោកផែង វណ្ណៈ ក៏សមហេតុផលម្យ៉ាងដែរ ៖ អំពីការចាប់ខ្លួន តារាលក់ឡេលាបស្បែកតាម Facebook ដ៏សិចស៊ី «Love Riya»

កាលពីម្សិលមិញនេះ មានព័ត៌មានកក្រើកនៅក្នុងបណ្ដាញសង្គ Facebook ដោយសារតែ តារាលក់ឡេលាបស្បែកតាម Facebook ដ៏សិចស៊ី Love Riya ត្រូវបានតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដែលធ្វើអោយមានការបញ្ចេញមតិជាច្រើនផងដែរនៅក្នុងនៅះ។ ហើយងាកមកអានការបញ្ចេញមតិរបស់ លោក ផែង វណ្ណៈ នៅ Facebook របស់គាត់វិញ គាត់បានធ្វើការ បញ្ចេញមតិក៏សមហេតុសមផលម្យ៉ាងដែរ ដោយលោកបានសរសេរថា៖ ” ដូចជាមិ​នទាន់មានជនរងគ្រោះណាម្នាក់រងគ្រោះដោយសារម្សៅឡេរបស់គាត់ទេ​ បើត្រឹមចាប់អប់រំអោយធ្វើកិច្ចសន្យាបញ្ឈប់សមរម្យពេកហើយមិនគួរយកទៅដាក់គុកទេ​ ។​ ព្រោះទង្វើនាងមិនបានលួចលាក់ទេហើយក៏មិនដឹងថាធ្វើបែបនេះខុសច្បាប់ដែរ​ បើដឹងថាខុសច្បាប់គ្មានអ្នកណាល្ងង់បង្ហោះតាម​ Facebook ជាសាធារណៈ​នោះទេ​ ។ ” តើប្រិយមិត្តយល់យ៉ាងណាដែរ សូមធ្វើការបញ្ចេញមតិខាងក្រោមទាំងអស់គ្នា៖

អានបន្ត

ឧកញ៉ា ឌួង ឆាយ បានចេញ​វីដេអូ​និយាយ អំពីរឿង​ចាប់​អ្នក​លក់​ឡេ​បញ្ជូន​ទៅ​តុលាការ​ ទាំង​ក្ដុកក្ដួល

នៅវេលា​ម៉ោង 4 ទៀប​ភ្លឺ ថ្ងៃ​ទី​29 ខែ​សីហានេះ​ លោកឧកញ៉ា ឌួង ឆាយ បាន​ធ្វើការ Live វីដេអូ​និយាយ​អំពី រឿង​ឃាត់​ខ្លួន​ស្រ្តី​លាយ​ឡេ​លក់​តាម​ Online ឈ្មោះ​ Love Riya បញ្ជូន​ទៅ​កាន់​តុលាការ ទាំង​ក្ដុក​ក្ដួល។ លោក ឧកញ៉ា បាន​និយាយ​រៀបរាប់​ដោយ​សង្កត់​ធ្ងន់​ថា តើ​កំហុស​របស់​ស្ត្រី​លាយ​ឡេ​លក់​ឈ្មោះ​ Love Riya នេះ​ធ្ងន់ធ្ងរ​រហូត​ឈាន​ដល់​ឡើង​តុលាការ​ដែរ​ឫ​ទេ? តើ​ពុំ​មាន​វិធាន​ការ​ណា​ដោះ​ស្រាយ​ក្រៅ​ពី​ដាក់​ពន្ធ​ធនាគារ​ឫ​យ៉ាង​ណា? លោក​ឧកញ៉ា ឌួង ឆាយ ក៏​បាន​បញ្ជាក់​ដែរ​ថា លោក​មិន​ដែលបាន​ស្គាល់​អ្នក​លក់​ឡេ​តាម Online ឈ្មោះ Love Riya នោះ​ទេ ប៉ុន្តែ​លោក​ពិត​ជា​ហួស​ចិត្ត​នឹង​ករណី​នេះ​ខ្លាំងណាស់ ទើប​ធ្វើ​ការ Live វីដេអូ​និយាយ​តែ​ម្ដង ខណៈ​ពេលដែលលោក​ទើប​តែ​បញ្ចប់​ការងារ​ជាមួយ​បុគ្គលិក។ បើចឹងដឹងថាលោក ឧកញ៉ា ឌួង ឆាយ និយាយ​អ្វី​ខ្លះ? សូមទស្សនា Video ខាងក្រោមទាំង​អស់​គ្នា៖

អានបន្ត

ឪពុក​ម្ដាយ​មិន​គូរ​ឲ្យ​កូន​តូច​ៗ មើល​សូរ្យគ្រាស​​ផ្ទាល់​​ភ្នែក​នោះ​ទេ ហេតុផលព្រោះ …

អ្នក​ជំនាញ​​ផ្នែក​​​រោគ​ភ្នែក​​​​ប្រទេស​ឥណ្ឌូណេស៊ី​ម្នាក់ ​​​​បាន​​បង្ហាញ​ប្រាប់ទៅ​កាន់​ឪពុក​ម្ដាយ​ជា​ច្រើន​រូបអោយបានដឹង​ថា​ ​​​ពុំ​គួរ​​អោយ​​ក្មេង​ៗ​តូច​ៗ​ ទៅ​​​​​មើល​​​បាតុភូត​​សូរ្យគ្រាស​​ផ្ទាល់​នឹង​ភ្នែកទទេរ​​​​​​នោះ​ទេ។ តាម​​​រយះសារព័ត៌មាន The Jakarta Post អ្នក​ជំនាញ​​ផ្នែក​ភ្នែក លោក​ M. Bayu Sasongko និងរួម​ទាំង​​លោក​វេជ្ជបណ្ឌិត​ភ្នែក​​​​ Yap Eye មក​ពី​មន្ទីរ​ពេទ្យ​​ក្រុង​ Yogyakarta បាន​ប្រាប់​ទៅ​អ្នក​សារព័ត៌មាន​​កន្លង​ទៅ​ថា៖ “ក្មេង​ៗ​​​​​​​​​ឆាប់​មាន​បញ្ហា​​ភ្នែក​ច្រើន​ជាង​​មនុស្ស​​ពេញ​វ័យ”។​​​ ​នៅ​ពេល​​ពួក​គេ​មើល​សូរ្យ​គ្រាស​ផ្ទាល់​នឹង​ភ្នែក​​​​វានឹង​ធ្វើ​អោយមាន​ជំងឺ​​​ទាក់​ទង​នឹង​ រេទីន​ភ្នែក ដែល​ធ្វើ​អោយ​ភ្នែក​​ចុះ​ខ្សោយ​​ឬ​ពិការភ្នែក​។ លោក Bayu​​ ​​ក៏​បាន​អំពាវនាវ​​អោយមាន​ការ​ប្រុង​ប្រយ័ត្ន​ផង​​ដែរ​​ចំពោះ​​ពន្លឺ​ព្រះ​អាទិត្យ​​​ដែល​​បានជះ​មក​​​​ក្រោយ​បាតុភូត​សូរ្យគ្រាស​​កើត​ឡើង ដោយ​វា​​មាន​​​កាំ​រស្មី​​ UV ដែលគ្រោះ​ថ្នាក់ចំពោះភ្នែកក្មេងៗ ។ អ្នក​ជំនាញ​​ផ្នែក​ភ្នែក​ដដែល ក៏​​​​​បាន​បន្ថែម​ទៀត​ថា ចំពោះ​​​រោគ​សញ្ញា​​នៃ​ការ​​​​​ខូច​ភ្នែកបាន​បង្ក​ឡើង​ដោយ​ការ​មើល​សូរ្យគ្រាស​​​​ផ្ទាល់​ភ្នែក​វិញ​ គឺ​​មាន​​ចំណុច​ខ្មៅ​​​ធ្វើ​​អោយ​ងងឹត​ភ្នែក និង​ភ្នែក​ស្រវាំង​មើល​មិនសូវ​ច្បាស់។ អាការៈ​ទាំងនោះ​អាច​កើត​មានឡើងក្នុង​រយៈ​ពេល​​​ 1ខែ ឬ​ដល់​រាប់​ឆ្នាំ​​​ក៏​មានដែរ។ បើយោង​ទៅ​តាម​របាយការណ៍​​វិទ្យាសាស្ត្រ​មួយ​នៅ​ក្នុងប្រទេស​អង់គ្លេស​បាន​អោយដឹង​ថា មាន​មនុស្ស​ចំនួន 15នាក់​​​ នៅ​ក្នុង​​តំបន់ ​​Sussex ដែល​បាន​មើល​សូរ្យគ្រាស​​ផ្ទាល់​​នឹង​ភ្នែក​ ត្រូវបាន​​​​​កើត​ជំងឺ​​​ទាក់​ទង​ទៅនឹង​ រេទីន​ភ្នែក​របស់​ពួក​គេ។ ​​​​​​​​ជា​ការ​ណែ​នាំ​មួយទៀត​ពី​​ អ្នក​ជំនាញ​ភ្នែក Bayu​ បាន​អោយដឹង​ថា៖ “តាម​ការ​ណែ​នាំ​ពី​​​សមាគម​សិក្សា​​​ផ្នែក​ចក្ខុរោគសាស្ត្រ​​​​ របស់សហរដ្ឋអាមេរិក​ និង​​សមាគម​​​​ពេទ្យ​ភ្នែក​​​អូស្ត្រាលី វិធី​ដែល​មាន​សុវត្ថិភាព​បំផុត ចំពោះ​ភ្នែក​​ក្នុង​ការ​មើល​​​បាតុភូត​សូរ្យ​គ្រាស​គឺ […]

អានបន្ត

ដល់ករហើយ បើកបរចូលខាងឆ្វេង ហើយ ប្រើសំដីពាលមកអ្នក ថតទៀត ជេរពេញមាត់តែម្តង !!(មានវីដេអូ)

មុននេះបន្តិច Facebook របស់លោក ផែង វណ្ណៈ បានបង្ហោះនូវ Video មួយអំពី ផ្លូវ​ជាតិ​លេខ​ ៥ ខេត្ត​ បាត់ដំបង​ ដែលត្រូវទឹកហូរកាត់តាំងពីថ្ងៃអាទិត្យម្សិលម៉ិញថា៖ “ផ្លូវ​ជាតិ​លេខ​ ៥​ នៅចំណុចភូមិវាលទ្រា​ ឃុំ​ អូរតាគី​ ស្រុកថ្មគោល​ ខេត្ត​ បាត់ដំបង​ ត្រូវទឹកហូរកាត់តាំងពីថ្ងៃអាទិត្យម្សិលម៉ិញ​ រហូតមកដល់ថ្ងៃនេះត្រឹមម៉ោង​ ១រសៀល​ ទឹកហូរបុកកាន់តែខ្លាំង​ នៅមិនទាន់ឃើញអស់លោកអាជ្ញាធរ​ មូលដ្ឋាន​ ឬ​ ខាងជំនាញចុះទៅពិនិត្យមើលនៅឡើយ​ ឃើញមានតែបងប្អូនខាងធ្វើផ្លូវនៅម្រួល​ចរាចរ៤-៥​នាក់ប៉ុណ្ណោះ​ ។” ក្នុង Video នោះ បុរសម្នាក់បាន បើកបរចូលខាងឆ្វេង ហើយ ប្រើសំដីពាលមកអ្នក ថតទៀត ជេរពេញមាត់តែម្តង !! បើចង់ដឹងកាន់តែច្បាស់សូមទស្សនា Video ខាងក្រាមទាំងអស់គ្នា តើលោកអ្នកយល់យ៉ាងណាចំពោះ Video មួយនេះ

អានបន្ត