ឪពុក​ ចាន់ វឌ្ឍនាកា​ ត្រូវ​បាន​ដូរ​ចេញ​​ឲ្យ​ទៅ​​ធ្វើ​ការ​នៅ​កន្លែង​ចាស់​វិញ​

កំពត៖ នៅព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នេះ អភិបាល​ខេត្ត​កំពត ចាន់ ចេស្តា​ ដែល​ជា​ឪពុក​ ចាន់ វឌ្ឍនាកា​ ដែលជាកីឡាករបាល់ទាត់ជម្រើសជាតិដ៏ល្បីរបស់កម្ពុជា ត្រូវ​បាន​ដូរ​ចេញ​​ឲ្យ​ទៅ​​ធ្វើ​ការ​នៅ​កន្លែង​ចាស់​វិញ​ ​បន្ទាប់​ពី​​បាន​ឡើង​កាន់​តំណែង​នេះ​បាន​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ លោក​​​បាន​​ឡើង​កាន់​តំណែង​​ជា​អភិបាល​នៃ​គណៈអភិបាល​ខេត្ត​កំពត​កាល​ពី​ខែ​​មីនា ឆ្នាំ​២០១៦។ ​ពេល​នោះ​​កូន​ប្រុស​របស់​លោក​គឺ​ ​ចាន់ វឌ្ឍនាកា ​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​​ខ្លាំង​ និង​បាន​ចេញ​ទៅ​លេង​នៅ​ជប៉ុន។ ពេល​នេះ​លោក​ត្រូវ​បាន​គេ​ដក​​​ចេញ​ឲ្យ​ទៅ​បម្រើ​ការ​ងារ​​នៅ​កន្លែង​ចាស់​វិញ ស្រប​ពេល​ដែល​​កូន​ប្រុស​បង្កើត​​បាន​ចេញ​ទៅ​​ប្រកប​​អាជីព​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ម្សិល​មិញនេះ។ តាម​ព្រះ​រាជ​ក្រឹត្យ​​​បាន​បង្ហាញ​ថា លោក​ ជាវ ត្រា​ ត្រូវ​​បាន​តែង​តាំង​ជំនួសលោក ចាន់ ចេស្តា​​ដែលត្រូវ​ផ្លាស់​ទៅ​កន្លែង​​ចាស់​វិញ។ មុខ​ងារ​ចាស់​របស់​លោក​គឺ​ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពត។

អានបន្ត

វិធីសាស្ត្រថែ​រក្សា​ខួរក្បាល​របស់អ្នក ឱ្យនៅ​ក្មេង​ចង​ចាំបាន​រហូតដល់​ចាស់​ស្លាប់​

វិធីសាស្ត្រ​រក្សា​ជួយខួរក្បាល​របស់អ្នក ឱ្យនៅ​ក្មេង​ចង​ចាំបាន​រហូតដល់​ចាស់​ស្លាប់​ យើងទាំងអស់គ្នា​តែងតែមាន​ភាព​តានតឹង​ដោយសារ​ស្បែក​ជ្រួញ សក់ស្កូវ ឆ្អឹង​ខ្សោយ ។​ល​។ យើង​ដឹង​ហើយ​ថា​ប្រសិនបើ​បេះដូង​និង​ខួរក្បាល​នៅ​ក្មេង នោះ​យើង​ក៏​ក្មេង​រហូត​តាម​នឹង​ដែរ​។​ ខាងក្រោម​នេះ​គឺជា​គន្លឹះ​ថែរក្សា​ខួរក្បាល​ឱ្យមាន​សុខភាព​ល្អ និង​នៅ​ក្មេង​បានយូរ​។​ ១. ជំរុញ​ផ្នែក​បញ្ញា​ រក្សា​ខួរក្បាល​របស់​អ្នកធ្វើ​ពលកម្ម​។ អ្នក​អាចធ្វើ​លំ​ហាត់ប្រាណ​ខួរក្បាល​ដោយ​គិត​លេខ ដោះស្រាយ​ល្បែង​ល្បងប្រាជ្ញា ឬក៏​គូរគំនូរ​ជាដើម​។​ ​២. ធ្វើ​លំ​ហាត់ប្រាណ​រាងកាយ​ ​ធ្វើ​លំ​ហាត់ប្រាណ​រាងកាយ​ជួយ​ជំរុញ​គ្រាប់​ឈាម និង​អុកស៊ីសែន​ទៅ​ខួរក្បាល​។​ ៣. ជំរុញ​របប​អាហារ​ កាត់បន្ថយ​អាហារ​ដែល​មិន​ផ្ដល់​សុខភាព​ដល់​អ្នក និង​ទទួលទាន​អាហារ​ដែល​មិនមាន​ហានិភ័យ ឬក៏​អាហារ​ដែលមាន Omega 3 ទើប​ខួរក្បាល​មិនឆាប់​ចាស់​។​ ៤. រក្សា​តុល្យភាព​សម្ពាធ​ឈាម​របស់​អ្នក​ សម្ពាធ​ឈាម​ឡើង​ខ្ពស់​អាច​បណ្ដាលឱ្យ​អ្នកមាន​បញ្ហា​ចងចាំ​នៅពេល​អ្នក​ចាស់​។​ ​៥. កុំ​ទទួលទាន​ស្ករ​ច្រើនពេក​ ប្រសិនបើ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម វា​អាច​ប៉ះពាល់​ដល់​ខួរក្បាល​របស់​អ្នក​។​ ​៦. ពិចារណា​មុនពេល​ប្រើប្រាស់​ថ្នាំ​អា​ស្ពា​រី​ន ឬ​ថ្នាំពេទ្យ​ ​៧. ជៀសវាង​ថ្នាំជក់ ឬ​បារី​ផ្សេងៗ​ ៨. កុំ​ខ្វល់ខ្វាយ​ច្រើនពេក​ កុំ​ធ្វើឱ្យ​ខ្លួនឯង​បាក់​ទឹកចិត្ត ឬក៏​អស់កម្លាំង​ងាយស្រួល​ពេក វា​ធ្វើឱ្យ​អ្នក​មិនអាច​គេង​លក់​ស្រួល និង​ប៉ះពាល់​ដល់​ខួរក្បាល​។​ ​៩. ការពារ​ក្បាល​ ​កុំឱ្យ​ក្បាល​ប៉ះទង្គិច ឬ​របួស​ក្នុង​ជិវិត​របស់​អ្នក វា​អាចឱ្យ​អ្នក​បាត់​ការចងចាំ​នៅពេល​ចាស់​ទៅ​។​ ១០. បង្កើត​ទំនាក់ទំនង​ក្នុងសង្គម​ ជួប​មនុស្ស​ថ្មី​ក្នុងសង្គម​អាច​វិវឌ្ឍន៍​ខួរក្បាល​របស់​អ្នក […]

អានបន្ត

អ្នក​គ្រប់គ្រង​ Google ម្នាក់​ត្រូវ​គេ​រំលោភ​និង​​សម្លាប់​យ៉ាង​ព្រៃផ្សៃ នៅ​ក្បែរ​ផ្ទះ

បុគ្គលិក​ស្រី​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Google មក​ពី​ទីក្រុង New York City ម្នាក់ ដែល​បាន​បាត់​ខ្លួន​ក្រោយ​ពេល​ទៅ​រត់​ហាត់ប្រាណ អំឡុង​ពេល​ទៅ​លេង​ផ្ទះ​ម្តាយ នៅ​ក្នុង​រដ្ឋ Massachusetts សហរដ្ឋអាមេរិក ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ព្រៃ។ ស្រ្តី​រងគ្រោះ​មាន​ឈ្មោះ​ថា Vanessa Marcotte អាយុ២៧ឆ្នាំ ត្រូវ​បាន​រាយការណ៍​ថា​បាត់ខ្លួន បន្ទាប់​ពី​មិន​បាន​ត្រលប់​មក​ពី​រត់​ហាត់ប្រាណ​វិញ ក្នុង​ចន្លោះ​វេលា​ម៉ោង ១ ដល់ ៤រសៀល។ ក្រោយមក សាកសព​របស់​នាង​ត្រូវ​បាន​រក​ឃើញដែលនៅទីតាំង ចម្ងាយ​ពី​ផ្ទះ​ម្តាយ​នាង​ប្រហែល​ជា ៨០០ម៉ែត្រ។ ប្រភព​មួយ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ស៊ើបអង្កេត​បាន​ធ្វើ​ការ​ពិនិត្យ​ឃើញ​ថា ស្រ្តី​រងគ្រោះ​ត្រូវ​គេ​ចាប់​រំលោភ និង​ដុត​រលាក​ដៃ ក្បាល និង ជើង។ អាជ្ញាធរ​មិន​បាន​បញ្ជាក់​ថា​តើ​នាង​ស្លាប់​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​និយាយ​ថា​ការ​ស្លាប់​របស់​នាង គឺ​ជា​អំពើ​ឃាតកម្ម​មួយ។ បើ​យោង​តាម​គណនី​បណ្តាញ​សង្គម Linkedln របស់​ស្រ្តី​រងគ្រោះ បាន​ឲ្យ​ដឹង​ថា នាង​គឺ​ជា​និស្សិត​ដែល​បាន​បញ្ចប់​ការសិក្សា​នៅ​ឯ​សកលវិទ្យាល័យ Boston University ហើយ​បាន​ធ្វើ​ការ​ជា​អ្នកគ្រប់គ្រង​ផ្នែក​គណនេយ្យ នៅ​ក្នុង​ក្រុមហ៊ុន Google ក្នុង​ទីក្រុង New York City អស់​រយៈពេល​ជិត​២ឆ្នាំ​មក​ហើយ៕

អានបន្ត

សម្ដេច ហ៊ុន សែន ត្រូវបង្ខំ​ចិត្ត​ប្ដូរ​មកប្រើ​ iPhone 8 ដោយសារ​មូលហេតុ​មួយ

សម្តេចតេជោ ហ៊ុន សែន នៅ​ពេលព្រឹក​ថ្ងៃ​ទី ១១ ខែតុលា​នេះ សម្តេចបាន​បញ្ជាក់​ថាបាន​​ទិញ​ទូរសព្ទស៊េរី​ថ្មីម៉ាក់ iPhone 8 ក៏ព្រោះតែ ​ទូរស័ព្ទមុន បាន​មានបញ្ហាគាំងមិន​ដំណើរការ កាលពី​ម្សិលមិញនេះ។ ការ​បញ្ជាក់​របស់​សម្តេច ហ៊ុន សែន ដូច្នេះបាន​ធ្វើ​ឡើង​នៅក្នុង​ពិធីសំណេះសំណាល​ជាមួយនឹង ​កម្មករ និង កម្មការនី ជាង ១​ម៉ឺន​នាក់ នៅ​រោងចក្រ ដែលស្ថិតនៅ​តំបន់​ផ្លូវ​វេងស្រេង។ សម្ដេច ហ៊ុន សែន ក៏បានថ្លែងថា សម្ដេចមិនចង់ប្រើនោះទេ iPhone 8 ប៉ុន្ដែដោយសារតែទូរស័ព្ទមុន​គាំង ដូច្នេះហើយ​សម្ដេចតេជោក៏​បាន​សម្រេចចិត្តទិញ​ទូរស័ព្ទ iPhone 8 មួយ​គ្រឿង​ទៀត នៅ​ព្រឹក​នេះផងដែរ។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បានធ្វើការ​ស្នើ​ដល់​អ្នក​ដែល​បាន​ផ្ញើ​ឯកសារ របាយការណ៍ ឬ​ព័ត៌មាន ទាំងឡាយ ដែឡបានផ្ញើរ មក​សម្ដេចតេជោ កាលពី​ថ្ងៃ​ទី ១០ ខែ​តុលា ម្សិលមិញអោយ​ផ្ញើ​សារ​ជា​ថ្មី​ម្ដង​ទៀត ពីព្រោះ​ទូរស័ព្ទ​មុនត្រូវបាន​គាំង ដែលមិន​អាច​ដំណើរការ​បើក​មើល​ឯកសារ​ទាំង​នោះ​បាននោះ​ទេ។

អានបន្ត

លោកជំទាវ ម៉ៅ ចំណាន ពិតជាស្រស់ស្អាត សុភាពរាបសាជាមួយនឹងឈុតហូលផាមួងខ្មែរ

អ្នកណាៗក៏បានដឹងដែរថា អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវស្រស់ស្អាត ស្រីតូច ចំណាន បានកសាងចំនងអាពាហ៍ពិពាហ៍មួយដែលមានសុភមង្គល រួមជាមួយនឹងកូនស្រីប្រុសផងដែរ។ ជាក់ស្ដែង នៅក្នុងនោះផងដែរក៏មានពាក្យមហាជនជាច្រើនបានធ្វើការចូលរួមធ្វើការ លើកសរសើរ និងចូលរួមសាទរដល់គូស្វាមីភរិយាមួយគូនេះផងដែរ។ មានមហាជនជាច្រើនបានលើកឡើងថា អ្នកឧកញ៉ា គិត ម៉េង គឺពិតជាមនុស្សដ៏មានសំណាងខ្លាំងណាស់ ដែលមានឧត្តមភរិយាលោកជំទាវ ម៉ៅ ចំណាន នៅពីក្រោយខ្នងគ្រប់ពេលវេលា គ្រប់ជ័យជំនះ និងគ្រប់កាលៈទេសៈ លោកជំទាវគោរព ប្រណិប័តន៍ និងគាំទ្រស្វាមីគ្រប់បែបយ៉ាង។ នៅក្នុងនោះផងដែល កាលពីថ្មីៗនេះលោកជំទាវក៏បានបង្ហាញនូវរូបភាពមួយចំនួន ជាច្រើនសន្លឹក នៅក្នុងឈុតហូលផាមួងខ្មែរ ដែលមើលទៅគិតពិតជាមានភាពថ្លៃថ្នូរ និងស្រស់ស្អាតខ្លាំងណាស់។ សូមទស្សនរូបភាពខាងក្រោមនេះ៖

អានបន្ត

រថយន្តម៉ាក់ Land Cruiser បានមុជក្បាលធ្លាក់ចូលលូ រថយន្ត Rolls Royce ត្រូវបានរលត់ បន្ទាប់មានភ្លៀងធ្លាក់យ៉ាងជោគជាំ

បន្ទាប់មានភ្លៀងធ្លាក់យ៉ាងជោគជាំ និងអស់រយៈពេលជាច្រើនម៉ោងនៅទីក្រុងភ្នំពេញ គឺបានបណ្តាលអោយផ្លូវមួយចំនួនទឹកហូរមិនទាន់ និងត្រូវបានទឹកជន់លិចលង់យ៉ាងខ្លាំង។ ជាក់ស្ដែងមាន ឡាន ម៉ូតូមិនតិចទេដែលបានឈ្លក់ទឹក ហើយនៅក្នុងរូបភាពប៉ុន្មានសន្លឹកនេះត្រូវបានអ្នកលេង Facebook បានបន្តការចែកចាយ និងធ្វើការជជែកគ្នាយ៉ាងច្រើនផងដែរពីបញ្ហានេះ។ រូបទី១ គឺរថយន្តម៉ាក់ Land Cruiser បានមុជក្បាលធ្លាក់ចូលលូ និងរូបភាពមួយសន្លឹកទៀតនោះគឺ រថយន្ត Rolls Royce ត្រូវបានរលត់ពេលដែលកំពុងជិះកាត់ផ្លូវកម្ពុជាក្រោម។ សូមទស្សនារូបខាងក្រោម រូបភាពពីគណនីហ្វេសប៊ុក៖ J.Montessuis

អានបន្ត

ពិតជាគួរអោយសោកស្ដាយណាស់ បិតាស្ថាបត្យកម្មខ្មែរ លោក លោក វណ្ណ ម៉ូលីវណ្ណ បានទទួលមរណៈភាពហើយនាព្រឹឹកនេះ សូមចូលរួមរំលែកទុក្ខ

ប្រទេសកម្ពុជា​ ប្រជារាស្ត្រកម្ពុជា​ បានបាត់បង់ព្រឹទ្ធាបចាយនៈ​បិតាស្ថាបត្យករ​ លោកតា​ វណ្ណ​ មូលីវណ្ណគាត់ទទួលមរណ:ភាពហើយព្រឹកមិញនេះ នាព្រឹក ម៉ោង ០៩ និង ៤៥ នាទី ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ​ក្នុងព្រះជន្ម៩១ឆ្នាំនៅក្រុងសៀមរាម ដោយសារស្ថានភាពជំងឺរបស់លោកមានសភាពធ្ងន់ធ្ងរពេកមិនអាចសង្គ្រោះបាន​ សូមលោកតាបានទៅកើតទីបរមសុខ​។ លោក​ព្រឹទ្ធាចារ្យ វណ្ណ ម៉ូលីវណ្ណ គឺជាស្ថាបត្យករជើងចាស់មួយរូបយ៉ាងល្បីល្បាញរបស់ប្រទេសកម្ពុជា នៅក្នុងសម័យសង្គមរាស្ត្រនិយម។ លោកកើតនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។ រូបលោកបានចូលរួមចំនែកជាច្រើន នៅក្នុងស្ថាបត្យកម្ម នៅក្នុងសម័យសង្គមរាស្ត្រនិយម និងមានស្នាដៃសំណង់ល្បីៗយ៉ាងច្រើនទុកអោយកូនខ្មែរជំនាន់ក្រោយ មានដូចជា ពហុកីឡាដ្ឋានជាតិអូឡាំពិក​ វិមានឯករាជ្យ និងសាលចតុមុខ ជាដើម។

អានបន្ត

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្មរឿងពាក់ព័ន្ធនឹងករណីប្តូរឈ្មោះ “រមណីយដ្ឋានភ្នំបូកគោ” ទៅជា “សុខាឋានសួគ៌”

សម្តេចតេជោ ហ៊ុន សែន បានធ្វើការបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់សម្តេចថា៖ “សូមអរគុណបងប្អូនជនរួមជាតិ ដែលបានអោយខ្ញុំដឹងពីការដូរឈ្មោះរមណីយដ្ឋានភ្នំបូកគោទៅជាឈ្មោះផ្សេង ដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹង និងមិនបានអនុញ្ញាត។ ខ្ញុំបានបញ្ជារអោយអភិបាលខេត្តកំពតទៅដកហូតចេញនូវផ្លាកសញ្ញាអត់ច្បាប់ចេញអោយបានមុនម៉ោង ១១ ថ្ងៃនេះ។ តំបន់ប្រវត្តិសាស្ត្រ ត្រូវតែរក្សាឈ្មោះដើមជាដាច់ខាត”។

អានបន្ត

ស្ងាត់ៗ​ ឋានសួគ៌បូកគោ ដូរ​ទៅ​​ឈ្មោះ «សុខាឋានសួគ៌» បង្ក​ការ​ងឿងឆ្ងល់គ្រប់គ្នា

ឋានសួគ៌បូកគោ គឺ​ជារមណីយដ្ឋាន​ប្រវត្តិសាស្រ្ត និង​ត្រូវ​បាន​ក្រុមហ៊ុនសុខាបាន​អភិវឌ្ឍ​កាន់​តែ​ទំនើបថែមទៀត ​ដែល​ធ្វើ​អោយទីនោះកាន់​តែ​ពេញ​និយម​ទៅ​ ហើយកន្លែងកម្សាន្ត​ឋានសួគ៌បូកគោនោះ ក៏បានប្ដូរឈ្មោះ​ទៅជា «សុខាឋានសួគ៌» ជា​ផ្លូវការ។ បើយោងទៅតាម​​ការ​បង្ហោះនៅ​លើ​ទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន​សុខា​ឈ្មោះ “Sokha Thansur Resort” បាន​ចាប់​ផ្តើម​ប្រើប្រាស់​ និង​បានប្ដូរ​ឈ្មោះ “ឋានសួគ៌បូកគោ” ទៅ​ “សុខាឋានសួគ៌” នៅអំឡុង​ពាក់​កណ្តាល​ខែសីហា​ ពោល​គឺមក​ទល់​ពេល​នេះគឺ​បាន​ដូរ​ឈ្មោះ​ថ្មី ប្រហែលជា​ជាង ១ ខែមកហើយ។ ប៉ុន្តែ​​​ការ​ប្ដូរ​ឈ្មោះ​ស្ងាត់ៗ​បែប​នេះ​ ក៏បានបង្ក​អោយមានការ​ងឿងឆ្ងល់​​ និង​ភ្ញាក់ផ្អើលយ៉ាងខ្លាំង​ពី​សំណាក់​ពលរដ្ឋ​ដែល​បាន​ទៅលេងកម្សាន្តនៅទីនោះ ឯ​អ្នក​ដែលមិន​ទាន់​បាន​ទៅ​លេងនៅ​រមណីយដ្ឋាន​ពពកវិល​មួយនេះ ក៏​មិន​ទាន់​បាន​ដឹង​ថាបាន​ប្ដូរ​ឈ្មោះនៅ​ឡើយទេ។ យ៉ាងណា​ខាង​ក្រុមហ៊ុន​ឈ្មោះ “Sokha Thansur Resort” ​ក៏​មិន​បាន​បញ្ជាក់​ផងដែរ​ ពី​មូលហេតុ​ដែលដូរ​ឈ្មោះ​រមណីយដ្ឋាន​ប្រវត្តិសាស្រ្តជា​ទី​ពេ​ញ​និយមនោះ ។

អានបន្ត