ខំទិញតុក្កតាសិចមកនែបនិត្យក្រែងបាត់រងា ព្រោះឃើញមុខដូចមនុស្សពិតៗពេក ពេលដឹកដល់ផ្ទះដាច់ផ្ងារតូង

បុរសតៃវ៉ាន់ម្នាក់ គិតថាគាត់រកឃើញតុក្កតាសិចមុខដូចមនុស្សមែនទែនតម្លៃធូរថ្លៃមួយនៅលើអនឡាញ ដោយគេបញ្ចុះតម្លៃនៅសល់ត្រឹម ៥០ ដុល្លារប៉ុណ្ណោះ។ បុរសមិនបញ្ចេញឈ្មោះនោះ ប្រែទៅជាខកចិត្តស្ដូក នៅពេលគាត់បើកមើលតុក្កតាសិចដែលកុម្ម៉ង់កាលពីថ្មីៗនេះ។ គួរសោកស្តាយ រូបភាពដែលគាត់ផុសនៅលើបណ្ដាញសង្គមរបស់គាត់បានល្បី រហូតដល់ផ្សាយនៅលើវេបសាយ SCard។ ផលិតផលនេះផងដែរគេហៅវាថា “ផលិតផលបដិវត្តន៍” សម្រាប់បំពេញក្ដីរីករាយរបស់អ្នកនៅលីវ។ នៅលើផលិតផលនេះក៏បានពណ៌នាថា ផលិតមកពីប្លាស្ទិក និងសីលីកូនសុទ្ធ ហើយគេលក់វាក្នុងតម្លៃ ១៤៨៨ ដុល្លាតៃវ៉ាន់ (៥០ ដុល្លារអាមេរិក)។ ប៉ុន្ដែនៅពេលផលិតផល ដែលគាត់កុម្ម៉ង់មកដល់ នេះជាអ្វីដែលគាត់ទទួលបាននិងធ្វើឱ្យគាត់ខកចិត្តយ៉ាងខ្លាំង៕

អានបន្ត

ស្ត្រីម្នាក់បើកឡានសុខៗឈប់ង៉ក់ៗ គេបើកបុកគូទពីក្រោយ ព្រោះច្រឡំគូទស្វាពណ៌ក្រហម ស្មានតែភ្លើងសញ្ញាពណ៌ក្រហម

ឧបទ្ទវហេតុមួយបានកើតឡើងនៅខេត្ត Guizhou ប្រទេសចិន។ រថយន្តស្ដ្រីម្នាក់បានបុកកន្ទុយរថយន្តមួយផ្សេងទៀត បន្ទាប់ពីនាងចាប់ហ្វ្រាំង ខណៈដែលនាងច្រឡំគូទស្វាក្រហមថាជាភ្លើងសញ្ញាចរាចរណ៍។ យោងតាមរបាយការណ៍ ស្ដ្រីនោះកំពុងបើកបរនៅផ្លូវ Wuhan នៅព្រឹកកើតហេតុ។ ខណៈដែលជិះជិតទៅដល់ភ្លើងសញ្ញាចរាចរណ៍ នាងមើលឃើញភ្លើងក្រហម។ ដើម្បីជៀសវាងខុសច្បាប់ នាងក៏បានចាប់ហ្វ្រាំងភ្លាមៗ។ ភ្លាមៗនោះការឈប់របស់នាង បង្កឱ្យរថយន្តពណ៌ខ្មៅនៅខាងក្រោយបុក។ អ្នកបើកបរបានចេញមកក្រៅនិងសួរស្ដ្រី ខណៈដែលផ្លូវទូលាយគ្មានមនុស្សជិះ។ ស្ដ្រីនោះក៏បានមើលទៅភ្លើងសញ្ញាចរាចរណ៍ និងជឿថាវាមិនមែនជាភ្លើងសញ្ញចរាចរណ៍ទេ ផ្ទុយទៅវិញវាគឺជាគូទស្វាក្រហម៕

អានបន្ត

សម្លឹងមើលមួយភ្លែត វាជារូបធម្មតា បើសម្លឹងមើលយូរបន្តិច ទើបដឹងថា វាមិនមែនធម្មតាទេ

​រូបភាព​ខ្លះ​មើលទៅ​ធម្មតា​ទេ​នៅពេល​យើង​មើល​វា​ដំបូង ប៉ុន្ដែ​នៅពេល​អ្នកមើល​វា​ឱ្យ​កាន់តែ​ជិត អ្នក​ប្រហែលជា​អាច​នឹង​ឃើញ​អ្វីដែល​ខុសប្លែក​ដែល​អ្នកផ្សេង​មើល​វា​មិនឃើញ​។​ ​ ​គំនិត​របស់​អ្នកនឹង​ចាប់ផ្ដើម​គិតថា ប្រហែល​ក្នុង​រូបភាព​នោះ​បង្កប់​អ្វី​ពិសេស​ហើយ ជាហេតុ​ទើប​គេ​ឱ្យ​យើង​សម្លឹង​វា​ឱ្យ​ជិត​។ ខាងក្រោម​នេះ​គឺជា​រូបភាព​ក្រុម​ស្ដ្រី​មួយក្រុម​កំពុង​ងូតទឹក​យ៉ាង​រីករាយ ហើយ​យើង​នឹងមិន​មើលទៅ​ដូចជា​គ្មានអ្វី​ពិសេស​នោះទេ​។ ប៉ុន្ដែ​ប្រសិនបើ​អ្នកមើល​ឱ្យ​ច្បាស់ អ្នកនឹង​ឃើញ​អ្វីមួយ​គួរឱ្យខ្លាច​បំផុត​។​ ​ ​សូម​ស្វែងរក​ដោយ​ខ្លួន​អ្នក​ក្នុង​រូបភាព​ខាងក្រោម​នេះ ហើយ​អ្នកនឹង​ឃើញ​បុរស​ម្នាក់​កំពុង​លួច​មើល​ស្ត្រី​ទាំងនោះ​ងូតទឹក​៕

អានបន្ត

សៀវភៅទស្សន៍ទាយរបស់គ្រូហោរាស្ត្របារាំងលោក Nostredame តាំងពីសតវត្សរ៍ទី១៦ មើលឃើញរឿងរ៉ាវគួរឱ្យព្រឺព្រួចកើតឡើងក្នុងឆ្នាំ ២០១៨

លោក Michel de Nostredame គឺជាហោរាសាស្រ្តដ៏ល្បីល្បាញក្នុងសតវត្សរ៍ទី ១៦ បានព្រមានជិត ៥០០ ឆ្នាំមកហើយថា មនុស្សនឹងប្រឈមមុខនឹងគ្រោះកម្មទូទាំងសកលលោក។ ប៉ុន្ដែពិភពលោកនឹងមិនបញ្ចប់ទៅដោយឆាប់រហ័សនោះទេ ហើយផ្ទុយទៅវិញផែនដីនឹងទទួលរងគ្រោះធម្មជាតិ អាចម៍ផ្កាយធ្លាក់ ជាពិសេសភាពរន្ធត់និងការបំផ្លាញដោយសារសង្គ្រាមលោកលើកទី ៣ ដែលរឿងទាំងបីនេះបានព្រមានយើងរួចជាស្រេចសម្រាប់មនុស្សក្នុងសម័យថ្មីនេះ។ ហើយការអះអាងនេះចេញពីមកគ្រូហោរាសាស្រ្តបារាំងរូបនេះ ដែលបានទាយតាំងពីឆ្នាំ ១៥៥៥ មកម្ល៉េះ។ ហើយក្នុងការទស្សន៍ទាយនោះ មានចំណុចមួយសរសេរថា វិទ្យុសកម្មសូឡា ឬ វិទ្យុសកម្មព្រះអាទិត្យនឹងវាយប្រហារផែនដីជាមួយនឹងកម្ដៅដ៏ខ្លាំង តាមរយៈប្រហោងស្រទាប់អូហ្សូនមួយ។ នៅក្នុងការទស្សន៍ទាយនោះសរសេរថា “ស្ដេចៗនៃប្រទេសជាច្រើនលួចកាប់បំផ្លាញព្រៃឈើ ផ្ទៃមេឃនឹងបើកចំហឃើញទីអវកាស ហើយវាលស្រែនឹងត្រូវបានដុតបំផ្លាញដោយសារតែកម្ដៅ”។ ក្នុងចំណុចមួយទៀត លោក Michel de Nostredame ទស្សន៍ទាយថា រញ្ជួយដីដ៏អាក្រក់ នឹងអង្រួនផែនដីដល់ស្នូលរបស់វា នៅពេលភពសៅរ៍ ភពព្រហស្បតិ៍ និងភព Mercury រំកិលស្របទិសគ្នាក្នុងគន្លងតែមួយនៅខែឧសភា ឆ្នាំ ២០១៨។ ប៉ុន្ដែក្រៅពីការគំរាមកំហែងពីគ្រោះធម្មជាតិ វិនាសសកម្មដ៏ធំនេះអាចនឹងបញ្ចប់ដោយសារដៃមនុស្សផ្ទាល់។ លោក Nostredame ធ្លាប់ព្រមានអំពីការបំផ្លិចបំផ្លាញរវាងមហាអំណាចពិភពលោកទាំងពីរ ដែលនឹងទម្លុះបេះដូងបារាំង ហើយធ្វើឱ្យពិភពលោកស្ថិតក្នុងភ្នក់ភ្លើងនៃសង្គ្រាមរយៈពេល ២៧ ឆ្នាំផងដែរ។ គ្រូទាយបារាំងដ៏ឆុតនេះក៏បានទាយទុកជាមុនថា […]

អានបន្ត