ប្រាសាទកោះកេរ្តិ៍ រាជធានីចាស់បុរាណរបស់ខ្មែរ មានអាយុកាលជាង ១០០០ឆ្នាំនៅតែទាក់ទាញ

ក្រុមប្រាសាទកោះកេរ្តិ៍ (កោះកេរ) មានទីតាំងស្ថិតនៅ ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេនខេត្តព្រះវិហារ មានចំងាយ ៧២គ.ម ពីទីរួមខេត្តសៀមរាប បើធ្វើដំណើរតាមផ្លូវលេខ២១១ និងផ្លូវលំចំងាយ ៤៩គ.ម ពីទីរួមខេត្តព្រះវិហារ។ ប្រសិនបើធ្វើដំណើរតាមដងផ្លូវលេខ៦៤ ដែលបែកចេញពីផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្សារដំដែក ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប ឆ្ពោះទៅទិសខាងជើងសំដៅទៅរកស្រុកស្វាយលើ ខេត្តសៀមរាប រួចបន្តទៅស្រុកគូលេន ខេត្តព្រះវិហារ គឺមានចំងាយប្រមាណ ១២០គ.ម។ បើគិតពីការគ្រប់គ្រងរដ្ឋបាលសព្វថ្ងៃ មណ្ឌលនៃអតីតរាជធានីនេះ ស្ថិតនៅក្នុងភូមិកោះកេរ្តិ៍ ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ។ កោះកេរ្តិ៍ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំ មកហើយ។ ប្រាសាទនៅតំបន់កោះកេរ្តិ៍ភាគច្រើនត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ក្នុងសតវត្សរ៍ទី១០ (៩២៨-៩៤២)។ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ទ្រង់បានធ្វើការផ្លាស់ប្តូររាជធានីពីយសោធបុរៈ (អង្គរ) ទៅតំបន់កោះកេរ្តិ៍ ។ មូលហេតុនៃការដោះដូររាជធានីនេះ ប្រហែលជាមានច្រើន ប៉ុន្តែគេអាចដឹងត្រឹមថាទ្រង់ជាស្តេចជ្រែករាជ្យក្មួយប្រុសរបស់ខ្លួន គឺបុត្ររបស់ព្រះបាទយសោវរ្ម័ន។ នៅកន្លែងថ្មីនេះ ព្រះអង្គបានខិតខំកសាងនូវសមិទ្ធិផលធំៗ ជាច្រើនដូចជាប្រាសាទកោះកេរ្តិ៍ ឬហៅថាប្រាសាទធំ សម្រាប់តម្កល់សិវលិង្គ ឈ្មោះត្រីភូវនេស្វរៈ ជាដើម។ បច្ចុប្បន្នសេវលិង្គបានបាត់បង់ទៅហើយ។ […]

អានបន្ត