គោលដៅជីវិតរបស់មនុស្សស្រីមិនមែនរៀបការ និងមានកូនទេ? តើជាអ្វី?

តាំង​ពី​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​នៅ​ក្រោម​គំនាប​សង្គម​ដែល​តម្រូវ​ថា ខ្ញុំ​ត្រូវ​តែ​រៀប​ការ និង​មាន​កូន​នៅ​ពេល​ខ្ញុំ​ពេញ​វ័យ ជា​ពិសេស​ដោយ​សារ​ខ្ញុំ​ជា​ស្រី។ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​ធំ​ ខ្ញុំ​ស្គាល់​ពី​ពិភព​ខាង​ក្រៅ ខ្ញុំ​ស្វែង​យល់​ពី​ខ្លួន​ឯង ខ្ញុំ​ក៏​ចាប់​ផ្តើម​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​គោល​ដៅ​ជីវិត​របស់​ខ្ញុំ គឺ​ត្រូវ​រៀប​ការ និង​មាន​កូន? គោល​គំនិត​នៃ​មង្គល​ការ គឺ​ចាប់​ផ្តើម​ឡើង​តាំង​ពី​រយៈ​ពេល​១​ម៉ឺន​ឆ្នាំ​មុន នៅ​ជំនាន់​សង្គម​កសិកម្ម (Sedentary Agriculture Society) ដោយ​មូលហេតុ​ពេល​នោះ គឺ​ដើម្បី​បង្កើត​កូន ស្នង​ត្រកូល និង​ទ្រព្យ​សម្បត្តិ។ ប៉ុន្តែ​យើង​ប្រហែល​ជា​ដឹង​ហើយ​ថា សង្គម​ឥឡូវ​នេះ មិន​មែន​ដូច​សង្គម​កាល​ពី​១​ម៉ឺន​ឆ្នាំ​មុន​ទេ។ កាល​ពី​ពេល​ខ្ញុំ​អាយុ​១២​ឆ្នាំ ខ្ញុំ​ធ្លាប់​ស្រមៃ​ថា ចង់​រៀប​ការ​នៅ​ពេល​អាយុ​២១​ឆ្នាំ។ ឥឡូវ​ខ្ញុំ​២១​ឆ្នាំ​ហើយ តែ​ខ្ញុំ​មិន​ដែល​គិត​ថា ចង់​រៀប​ការ​សូម្បី​តែ​បន្តិច។ គោល​ដៅ​ជីវិត​របស់​ខ្ញុំ​មិន​មែន​រៀបការ និង​មាន​កូន​ទេ។ គេ​ថា ស្រឡាញ់​គ្នា គោលដៅ​គឺ​ដើម្បី​បាន​ចូល​រោង​ការ។ ហេតុ​អ្វី​បាន​ជា​ត្រូវ​ដាក់​គោល​ដៅ? មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា ឲ្យ​តែ​បាន​នៅ​ជាមួយ​គ្នា គឺ​សប្បាយ​ចិត្ត​ហើយ។ ហេតុ​អ្វី​បាន​ជា​ត្រូវ​ការ​ក្រដាស​មួយ​សន្លឹក និង​ការ​ជប់​លៀង​មួយ ដើម្បី​បញ្ជាក់​ពី​ក្តី​ស្រឡាញ់​នោះ? មនុស្ស​ស្រឡាញ់​គ្នា ជា​រឿង​របស់​មនុស្ស​ពីរ​នាក់​ទេ ហេតុ​អ្វី​បាន​ជា​ត្រូវ​ការ​ការ​ទទួល​ស្គាល់​ពី​មនុស្ស​មួយ​ពិភពលោក? ការ​ស្រឡាញ់​គ្នា មិន​ចាំ​បាច់​ប្រកាស​ឲ្យ​ពិភព​លោក​ដឹង ទើប​ហៅ​ថា​ការ​ស្រឡាញ់​គ្នា​ទេ។ ហើយ​ក៏​មិន​ចាំ​បាច់​ប្រកាស​ថា គេ​ជា​របស់​យើង​ឡើង ព្រោះ​ពេល​យើង​ស្រឡាញ់​មនុស្ស​ម្នាក់ មិន​មែន​មាន​ន័យ​ថា គេ​ជា​កម្ម​សិទ្ធិ​របស់​យើង​ទេ។ គេ​ជា​មនុស្ស​ម្នាក់ […]

អានបន្ត