កសិករ​ម្នាក់ ដាំ​ផ្លែ​ឃ្លោក ឲ្យ​ចេញ​ជា​រូបរាង​ព្រះពុទ្ធ និង​វត្ថុ​ប្លែកៗ​

កសិករ​ចិន​មួយរូប ដាំ​ផ្លែ​ឃ្លោក​ឲ្យ​ចេញ ជា​រូបរាង ប្លែកៗ គួរ​ឲ្យ​ទាក់ទាញ មែនទែន និង​បង្កើត​នូវ​គំនិត​ច្នៃប្រឌិត​ថ្មី​មួយ ដែល​មិន​ធ្លាប់មាន នរណាម្នាក់​រក​នឹក ឃើញ​នៅឡើយ​ទេពី​មុន​បើ​ត្រឹម​មើល​មួយ​ភ្លែត​អ្នក​អាច ច្រ​លំ​ថា​រូប​ទាំងនោះ​គឺ​ធ្វើ​ពី​ក្រមួន តែ​តាម ពិត វា​មិន​ដូច្នោះ​ទេ រូប​ទាំងនោះ​គឺជា​ផ្លែ​ឃ្លោក ដែល​ដាំ​ដាក់​ពុ​ម្ភ ឲ្យ​ចេញ​ជា​រូបរាង​ផ្សេងៗ ដែល​គេ​ឃើញ មានដូចជា ព្រះពុទ្ធ ព្រះ​យេស៊ូ រូប​តា​ណូអែល កូនក្មេង ចាស់​ព្រឹទ្ធ​ចា​រ្យ ព្រះសង្ឃ និង​សត្វ​នាគ​ជាដើម ដែល​ផ្លែ​ឃ្លោក ទាំងនោះ កំពុងតែ​ទាក់ទាញ​ចំណាប់ អារម្មណ៍ ជាខ្លាំង ពី​សំណាក់​មហាជន ក៏ដូចជា សារព័ត៌មាន​។​ ​មនុស្ស​មួយចំនួន​បាន គិតថា​ទំរាំ​អាចធ្វើ​ផ្លែ​ឃ្លោក​ទាំងនោះ ឲ្យ​ចេញ​ជា​រូបរាង​ប្លែកៗ បែប​នោះបាន ប្រហែលជា ត្រូវ​ចេះ​ចំណេះដឹង ដែល ស្មុគស្មាញ ខ្លាំង​ដូចជា ជីវវិស្វកម្ម​(bioengineering) ឬក៏​វិទ្យាសាស្ត្រ​កសិកម្ម (Agricultural science) ជាដើម ក៏ប៉ុន្តែ​របកគំហើញ​នេះ គឺជា​ការរកឃើញ របស់​កសិករ​ដ៏​សាមញ្ញ ម្នាក់ ឈ្មោះ Xie Lyu […]

អានបន្ត