រួមភេទមុនរៀបការខុសដែរទេ?

សង្គមយើងចាត់ទុកថា ការរួមភេទមុនពេលរៀបការ គឺខុសពីវប្បធម៌។ ប៉ុន្តែហេតុអ្វីបានជាវាខុសពីវប្បធម៌? ហើយតើការរួមភេទមុនពេលរៀបការ គឺជាប្រពៃណីតែនៅបរទេស លោកខាងលិចឬ? យល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោម៖ អរគុណទាំងអស់គ្នាដែលបានមើល។ Like, Share និងដាក់ See First ដើម្បីបានឃើញវីដេអូនេះមុនគេ។ ប្រភព៖ A Dose of Cath

អានបន្ត

ទង្វើ​ប្រាំមួយយ៉ាង​ដែល​ធ្វើ​ឲ្យ​ស្បែក​របស់អ្នកចាស់​មុន​អាយុ​

១.​ជក់បារី​៖ ​ជក់​បារី​គឺ​ជា​ផ្នែក​មួយ​ដែល​ធ្វើឲ្យ​ស្បែក​របស់​អ្នក​មាន​ភាព​ជ្រីវជ្រួញ​។ ដូចនេះ​គួរតែបញ្ឈប់​ការជក់បារី​ដើម្បី​ទទួលបាន​ស្បែក​ស្រស់​ស្អាត​មកវិញ​។​ ២.​របប​អាហារ​៖ ​អាហារ​មិន​ត្រឹមតែ​ជា​សារធាតុ​ដែល​ទ្រទ្រង់​រាងកាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រក្សា​សុខ​ភាព​ស្បែក​ឲ្យនៅតែ​ស្រស់​ស្អាត​បាន​ទៀត​ផង​។ ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ហួស ធ្វើឲ្យ​មាន​ផលប៉ះពាល់​ដល់​ការឡើ​ង​ទម្ងន់ និង​មើលទៅ​ចាស់​ជាង​វ័យ​។​ ៣.​ទទួលទាន​ស្រា​៖ ​លោក James C. Marotta, M.D ជា​គ្រូពេទ្យ​ជំនាញ​វះកាត់​កែ​សម្ផស្ស​បាន​ពន្យល់​ថា​គ្រប់​ជាតិ​អាល់កុល​ទាំងអស់ សុទ្ធ​តែ​ធ្វើឲ្យ​ស្បែក​ខ្សោះ​ជាតិ​ទឹក នាំ​ឲ្យ​ស្បែក​បាត់បង់​សំណើម និង​វិវ​ឌ្ឍ​ទៅកាន់​ភាពចាស់​ជ្រីវជ្រួញ​ដែល​បណ្ដាល​មកពី​ខ្វះ​សារ​ធាតុទឹក​ក្នុង​ខ្លួន​។ សរុប​មក​ជាតិ​អាល់កុល​អាច​ផ្ដល់​ភាពអវិជ្ជមាន និង​ប្រឆាំង​សារធាតុ​វីតាមីន​A​នៅក្នុង​ស្បែក និង​ក្នុង​រាងកាយ​។​ ៤.​ញេច​មុន​៖ ​មិន​ត្រូវ​ញេច​មុន​ដែល​ធ្វើឲ្យ​ស្បែក​ក្រហាយ​នោះទេ ប៉ុន្តែ​ត្រូវ​ស្វែងរក​ផលិតផល​ធម្មជាតិ​មក​បំបាត់​ស្នាម​អស់​ទាំងនោះ​វិញ​។ ការ​ញេច​មុន​គឺជា​មូលហេតុ​ធ្វើឲ្យ​ស្បែក​ខូច និង​បង្កើត​ការឈឺចាប់​ទៅវិញ​។​ ៥.​តុបតែង​មុខ​៖ ពេល​ដែល​គេង​ទាំង​មុខ​នៅ​ជាប់​មាន​ក្រេម​ម្សៅ វា​គឺជា​មូលដ្ឋាន​នៃ​ស្នាម​ជ្រីវជ្រួញ​។ ពេល​អ្នក​តុបតែង​មុខ​វា និង​ធ្វើ​ឲ្យ​ជាតិ​កង្វក់​កើនឡើង​ជ្រាប​ចូលទៅ​ក្នុង​រន្ធ​ញើស និង​កាត់បន្ថយ​សំណើម​នៅលើ​ផ្ទៃមុខ​។ ដូចនេះ​ត្រូវ​សម្អាត​និង ផ្ដល់​ជាតិ​សំណើម​ដល់​ស្បែក​របស់​អ្នក​មុនពេល​ចូល​គេង​។​   ៦.ពេលគេង៖ អ្នកប្រាកដជាភ្លេចខ្លួន ពេលដែលអ្នកចូលចិត្តគេងផ្គាប់មុខទប់នឹងខ្នើយ ហើយស្នាមជ្រួញក៏អាចនឹងកើតមាន នៅពេលដែលអ្នកតែងតែធ្វើបែបនេះជាទម្លាប់មួយ។ យល់ល្អគួរតែគេងឲ្យស្រួលបួលទៅ ទើបអាចប្រសើរឡើងខ្លះ ជាការកាត់បន្ថយមួយដ៏ល្អ។

អានបន្ត